រដ្ឋសភាសអនុម័តទាំងស្រុងចំពោះវិសោធនកម្មកំណត់សញ្ជាតិខ្មែរតែមួយនៃមេដឹកនាំកំពូលចំនួន៤រូប

2021/10/25 06:49:08 pm        438

ភ្នំពេញ ៖ នៅថ្ងៃនេះរដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងចំពោះវិសោធនកម្មច្បាប់ធម្មនុញ្ញ ស្តីអំពីការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងវត្តមានរបស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១១១រូប។ បន្ទាប់ពីពិភាក្សា និងមានមតិពេញមួយព្រឹកក្នុងអង្គរដ្ឋសភា បានសម្រេចអនុម័តទាំងស្រុងចំពោះសេចក្តី​ព្រាង​ច្បាប់​​ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា ១៣៧ថ្មី មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំ​កំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ​នាយករដ្ឋមន្រ្តី ​និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ការសម្រេចអនុម័តរបស់រដ្ឋសភា នៅថ្ងៃនេះ ដោយសំឡេងសមាជិក-សមាជិការដ្ឋសភាចំនួន១១១/១១១សំឡេង។

ជាមួយគ្នានោះ មុនអង្គសភាសម្រេចអនុម័តទាំងស្រុង ឯកឧត្តម សេរី កុសល សមាជិកសភា បានសម្តែង​មតិ​គាំទ្រ​យ៉ាងពេញទំហឹងចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការកំណត់សញ្ជាតិខ្មែរតែ​មួយ​របស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប។

ក្នុងនោះ ឯកឧត្តម សេរី កុសល បានថ្លែងទៅកាន់ក្រុមប្រឆាំងអំពីការធ្វើវិសោធនកម្មនេះជាទង្វើ​បំភ្លៃបំភ័ន្ត និងបំផ្លើស ដើម្បីធ្វើឲ្យប្រជាពលរដ្ឋបំភ្លេចច្បាប់ធម្មនុញ្ញ។

ជាមួយគ្នានោះ ឯកឧត្តម ទី សាគន្ធ សមាជិករដ្ឋសភា ក៏បានសម្តែងការកោតសរសើរចំពោះការរៀបចំ​វិសោធនកម្ម​ច្បាប់​ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិទាំង៤រូប ដែលមាន​សារៈសំខាន់​ចំពោះការទទួលខុសត្រូវជោគវាសនាប្រទេសជាតិ ពិសេសនេះ​ជាការរក្សាជំហរការដឹកនាំប្រទេសជាតិ​ដោយ​មិនក្រោមឥទ្ធិពលពីបរទេស។

គួរបញ្ជាក់ថា គោលបំណងសំខាន់វិសោធនកម្មច្បាប់ធម្មនុញ្ញនេះ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ​ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងជាតិ ឬបង្គាប់បញ្ជា​ចំពោះគោល​នយោបាយជាតិ​ និងអន្តរជាតិរបស់កម្ពុជាផងដែរ៕

អត្ថបទ សេក ឧត្តម



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm