ទូកង ឌី សែនជ័យបារមីបូរណព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំ ខេត្តស្វាយរៀង ជប់លៀងអបអរសាទរជ័យជម្នះ

2024/11/27 02:03:13 am        204

ស្វាយរៀង ÷ ទូកង ឌី សែនជ័យបារមីបូរព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំ ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីជប់លៀងដល់មូលដ្ឋានចំណុះទូកង នៅភូមិ/ឃុំ ស្រុកកំណើតរបស់កីឡាករ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះបីថ្ងៃជាប់គ្នា នៅក្នុងការប្រណាំងទូកង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាពេលថ្មីៗកន្លងទៅ។

នៅក្នុងពិធីជប់លៀងនេះ លោក សេង ម័រ ប្រធានគណៈកម្មកាទូកងតំណាង ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា សូមថ្លែងការអបអរសាទរ និងការកោតសរសើរដល់ក្រុមកីឡាករចំណុះទូក ឌី សែនជ័យបារមីបូរព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យជម្នះបីថ្ងៃជាប់គ្នា។

លោក សេង ម័រ បានបញ្ជាក់ដែរថា ជានិច្ចកាល ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា តែងបានពាំនាំនូវការសាកសួរសុខទុក្ខ និងដាស់តឿន ជាពិសេសការឧបត្ថមគាំទ្រ ដល់បងប្អូនក្រុមកីឡាករចំណុះទូកទាំងពីរនេះជាប្រចាំ និងបានកោតសរសើរចំពោះស្មារតី និងទឹកចិត្តដ៏មោះមុត រួមកម្លាំងសាមគ្គីភាពគ្នាបានយ៉ាងល្អ ប្រឹងប្រែងរហូតទទូលបានជោគជ័យ។

ចំណែកភាពជោកជ័យ និងភាពសប្បាយរីករាយក្នុងពិធីអបអរសាទរជ័យជម្នះ ដែលយើងមាននាពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូន ហើយភាពសប្បាយរីករាយនេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ មានសេរីភាព និងភាពសម្បូរសប្បាយ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តការខិតខំប្រឹងប្រែង និងចូលរួមថែរក្សាសន្តិភាពជាបន្តទៀត។

ទន្ទឹមនោះ លោក សេង ម័រ ក៏បានថ្លែងអរគុណផងដែរ ដល់ក្រុមកីឡាករទាំងអស់ដែលរក្សាបាននូវវិន័យ និងសីលធម៌បានយ៉ាងល្អ នៅក្នុងអំឡុងពេលដែលបំពេញការងារ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ហើយជាមួយគ្នានោះ លោក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់ក្រុមកីឡាករចំណុះទូកផងដែរ ដែលរួមមាន អង្ករចំនួន ១២៤៥០ គីឡូក្រាម និងថវិការសរុប ២១៩០០ ដុល្លា ក្នុងនោះក្រុមកីឡាករម្នាក់ៗទទួលបាថវិកា ១០០ ដុល្លា អង្ករ ៧៥ kg និងឃីត១កញ្ចប់ និងឧបត្ថម្ភដល់គណៈកម្មការទូកម្នាក់ៗទទួលបាន ២៥០ដុល្លា។

សូមជម្រាបដែរថា ក្នុងពិធីជប់លៀងនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមគ្រួសារចំណុះទូកច្រើនកុះករ និងបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ៕

ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        70
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        119
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm