ទេសរដ្ឋមន្ត្រី លោក Lee Hsien Loong ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី នៅទីក្រុងប៉េកាំង

2024/11/27 02:14:22 am        146


ទេសរដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានចូលជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារ (ទី២៦ វិច្ឆិកា) នេះ។

ឥស្សរជនទាំង២ បានជជែកគ្នាពីកិច្ចការផ្សេងៗតិចតួច នៅពេលដើរចូលទៅក្នុងវិមាន Diaoyutai ដោយលោកទេសរដ្ឋមន្ត្រី Lee បានប្រាប់ថា លោកបានជិះរថភ្លើងល្បឿនលឿនពីទីក្រុង Suzhou ទៅកាន់រដ្ឋធានីប៉េកាំង ដែលចំណាយពេល ៤ម៉ោង។ លោក Lee បាននិយាយជាភាសាចិនកុកងឺទៅកាន់លោក ស៊ី ដែលកំពុងញញឹម នៅពេលដែលអង្គុយទល់មុខគ្នាថា «មានផាសុកភាព និងងាយស្រួលណាស់»។

ចំណែកលោក ស៊ី បាននិយាយថា លោកសប្បាយចិត្តដែលបានជួបលោក Lee ម្តងទៀត។ លោកប្រធានាធិបតីបានបញ្ជាក់ថា៖ «ក្នុងករណីណាក៏ដោយ យើងធ្លាប់ជួបជាញឹកញាប់កាលពីអតីតកាល»។ ហើយជាមួយគ្នានេះ លោក ស៊ី ក៏បានស្វាគមន៍លោក Lee ក្នុងតួនាទីថ្មីរបស់លោកជាទេសរដ្ឋមន្ត្រីផងដែរ។ លោក ស៊ី បានថ្លែងបន្ថែមទៀតថា៖ «ទាំងនៅកម្រិតអន្តរជាតិ និងអាស៊ី អ្នកត្រូវបានចាត់ទុកថា ជាអ្នកនយោបាយចាស់វស្សាមួយរូប»។

គួរបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី Lee បានចាប់ផ្តើមទស្សនកិច្ចរបស់លោក នៅប្រទេសចិន ក្នុងទីក្រុង Suzhou នៃខេត្ត Jiangsu ជាកន្លែងដែលលោកបានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៣០ នៃគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្ម Suzhou (SIP) របស់រដ្ឋាភិបាល និងរដ្ឋាភិបាល។ ដំណើរនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់ទីក្រុង Boston និង New York នៅសហរដ្ឋអាមេរិក ដែលទើបតែបានបញ្ចប់ការបោះឆ្នោតប្រធានាធិបតី ដែលលោក Donald Trump បានជាប់ឆ្នោតឡើងវិញ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm