រដ្ឋមន្រ្តីការបរទេសលីបង់ សង្ឃឹមថានឹងមានបទឈប់បាញ់ជាមួយអ៊ីស្រាអែលនៅយប់ថ្ងៃអង្គារនេះ

2024/11/27 02:16:11 am        30

រដ្ឋមន្រ្តីការបរទេសលីបង់លោក Abdallah Bou Habib បាននិយាយថា លោកសង្ឃឹមថា បទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាលីបង់ នឹងត្រូវឈានដល់នៅយប់ថ្ងៃអង្គារនេះ ។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7នៅក្នុងប្រទេសអ៊ីតាលី លោក Abdallah និយាយថា កងទ័ពលីបង់នឹងត្រៀមខ្លួនដើម្បីដាក់ពង្រាយទាហានយ៉ាងហោច ៥ពាន់នាក់ ទៅកាន់តំបន់ភាគខាងត្បូងលីបង់ ពេលដែលទាហានអ៊ីស្រាអែលដកចេញវិញ ហើយលោកសង្ឃឹមថា សហរដ្ឋអាមេរិកអាចដើរតួយ៉ាងសំខាន់ក្នុងការកសាងឡើងវិញហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។

លោកបានថ្លែងបែបនេះ ស្របពេលដែលមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបនិយាយថា អ៊ីស្រាអែលគ្រោងនឹងយល់ព្រមលើផែនការរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ជាមួយក្រុមហេសបូឡានៅថ្ងៃអង្គារនេះ ។

កិច្ចព្រមព្រៀងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់បញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងដោយសារវិវាទនៅតំបន់ហ្កាហ្សា កាលពីរយៈពេល ១៤ខែមុន ។

គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាលើសំណើបទឈប់បាញ់ ហើយទំនងជាយល់ព្រមនៅក្នុងជំនួបដែលរៀបចំឡើងដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm