Liverpool ឈ្នះ Manchester United នៅ​ទឹកដី Old Trafford ច្រើន​គ្រាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

2021/10/25 07:01:55 pm        97

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​រង​បរាជ័យ​ធ្ងន់​ករ ៥-០ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​នេះ​ជា​ជ័យជំនះ​ធំ​បំផុត​សំរាប់ Liverpool នៅ​ទឹកដី Old Trafford នេះ​ខណៈ​កៅអី​របស់​អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer កាន់តែ​ក្តៅ​។

​​Naby Keita ជា​អ្នក​រកបាន​គ្រាប់​នាំមុខ​តាំងពី​នាទី​ទី៥ មុនពេល​ដែល Diogo Jota បន្ថែម​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី១៣​។​ ​​ក្រោយមក​ខ្សែប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah រកបាន​ ៣​គ្រាប់​ម្នាក់ឯង​ក្នុងការ​ប្រកួត​នេះ និង​មានន័យថា​គេ​បាន​ស៊ុត​បញ្ចូល​ទី ១០ប្រកួត​ជាប់​គ្នា​សំរាប់ Liverpool​។ ​​អ្នកគាំទ្រ Manchester United មួយចំនួន​បាន​ត្រលប់​ទៅផ្ទះ​វិញ​ក្រោយ​ចប់​វគ្គ​ទី១ ក្រោយ Liverpool នាំមុខ ៤-០ មុនពេល​ដែល Salah រកបាន​គ្រាប់ Hat-Trick និង​មុន​ពេលដែល Paul Pogba ត្រូវបាន​ផ្លាស់ប្តូរ​ចូល​ហើយ​ត្រូវបាន​បណ្តេញចេញ​វិញ​នៅ​នាទី​ទី៦០​។

​​នេះ​ជា​ជ័យជំនះ​ធំ​បំផុត​សំរាប់ Liverpool នៅលើ​ទឹកដី Old Trafford ជា​លើកដំបូងរាប់​ពី​ខែតុលា​ ឆ្នាំ១៨៩៥ នៅពេល Liverpool យកឈ្នះ Manchester United ៧-១ នៅ Anfield​។ ​​បរាជ័យ​នេះ​ធ្វើឱ្យ Manchester United ធ្លាក់ខ្លួន​ដល់​លេខ៧ ក្នុង​តារាង​មាន ១៤ពិន្ទុ​ខណៈ Liverpool ឈរ​លេខ២ មាន ២១ពិន្ទុ​ដេញ​ពីក្រោយ Chelsea ១ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm