កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០

2024/11/27 04:03:20 am        124

ភ្នំពេញ ÷ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែល ងាយរងគ្រោះដោយសារផលប៉ះពាល់ខាងលើ ជាក់ស្តែងកម្ពុជា បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម តែចំនួន០,០២%ប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។

មានប្រសាសន៍ ក្នុងពេលទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូដឹកនាំដោយឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” នាព្រឹកម៉ិញនេះ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការទី៣ នៃរដ្ឋសភាបានឲ្យដឹងថា៖ បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងសករាជនៃភាពបាត់បង់ និងខូចខាត ដែលបណ្តាលមក ពីផលប៉ះពាល់បំរែបំរួលអាកាសធាតុ។ ផលប៉ះពាល់បំរែបំរួលអាកាសធាតុ កំពុងតែរីករាលដាលយ៉ាងខ្លាំង ដែលយើងមិនអាចគ្រប់គ្រងបាន នៅជុំវិញសកលលោក។ ហេីយកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យបរិស្ថាន ៣ប្រភេទសំខាន់ៗមានដូចជា៖ បរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស។ មូលហេតុនានាដែលបណ្តាលឲ្យភពផែនដីមានការ កើនឡើងកម្ដៅ គឺអាស្រ័យដោយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងដោយសកម្មភាព មនុស្ស ជាពិសេសពីបណ្តាប្រទេសអភិវឌ្ឍន៍នានា។

 ឯកឧត្តមបានបន្ដថា៖ ប្រទេសកម្ពុជា ផ្តល់អាទិភាពដល់ការ លើកកម្ពស់ការស្តុកកាបូន តាមរយៈការការពារ និងការស្តារព្រៃឈើឡើងវិញ រួមបញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រ REDD+ ដោយផ្តោតលើការកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងការរិចរិលព្រៃឈើ។កិច្ចខិតខំប្រឹងប្រែង រួមមានការបង្កើនគម្របព្រៃឈើដល់ 60% នៃផ្ទៃដីសរុបនៅឆ្នាំ២០៣០ និង ការលើកកម្ពស់ការអនុវត្តការ ប្រើប្រាស់ដីប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវសុខភាពរយៈពេលវែង នៃប្រព័ន្ធអេកូឡូស៊ី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក៏បានសំណូមពរដល់សាធារណរដ្ឋកូរ៉េ លើការសំខាន់ៗចំនួន២ គឺ សូមជួយលើការងារកសាងផែនការការពារបរិស្ថាន និងសូមជួយក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សឲ្យយល់កាន់ច្បាស់ពីបរិស្ថាន។

ជាការឆ្លើយតប ឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” បានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជា នឹងបន្តអភិវឌ្ឍន៍រីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជានឹងកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm