ពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនព្រួយបារម្ភថាបទឈប់បាញ់ជាមួយក្រុមហេសបូឡា នឹងមិននាំសន្តិសុខយូរអង្វែងនោះទេ

2024/11/27 04:23:23 am        55



ពលរដ្ឋជម្លៀសចេញពីទីក្រុងភាគខាងជើង Metula របស់អ៊ីស្រាអែល នៅជាប់ព្រំដែនលីបង់ និយាយនៅថ្ងៃអង្គារនេះថា ពួកគេមានការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ស្នើសុំជាមួយក្រុមហេសបូឡាថានឹងមិនផ្តល់សន្តិសុខយូរអង្វែងនោះទេ ។

លោក Kobi Katz និងភរិយា Orit ដែលរស់នៅក្នុងទីក្រុង Metula អស់រយៈពេលជាង ៥០ឆ្នាំមកហើយនោះ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីរយៈពេល ១ឆ្នាំមុន ពេលដែលក្រុមហេសបូឡា ចាប់ផ្តើមផ្លោងគ្រាប់រ៉ុក្កែត និងមីស៊ីលលើអ៊ីស្រាអែល ក្រោយសម្ព័ន្ធមិត្តហាម៉ាស់របស់ពួកគេ វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

លោក Katz និយាយថា លោកមិនបានដឹងថាកិច្ចព្រមព្រៀងនេះនិយាយពីអ្វីឲ្យលម្អិតនោះទេ ដែលអ៊ីស្រាអែល គ្រោងនឹងយល់ព្រមនៅថ្ងៃអង្គារនេះ ។ លោកថា ពួកយើងគ្មានអារម្មណ៍សុវត្ថិភាពនោះទេ ។

លោក Katz និងភរិយារបស់លោក បានស្នាក់នៅក្នុងសណ្ឋាគារស្ថិតក្នុងទីក្រុង Haif ជាទីដែលអ្នកស្រុកផ្សេងទៀតនៅតំបន់ភាគខាងជើងអ៊ីស្រាអែល បានជ្រកកោន អំឡុងពេលសង្រ្គាម ។

កងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេលើគោលដៅរបស់ក្រុមហេសបូឡា ដើម្បីធានាថា ពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនជាង ៦ម៉ឺននាក់ នឹងអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាពនៅភាគខាងជើងប្រទេស ។

ក្រុមហេសបូឡា បានផ្លោងមីស៊ីលជាង ១៦.០០០គ្រាប់លើអ៊ីស្រាអែល ខណៈដែលការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល និងការវាយប្រហារតាមជើងគោក បានបណ្តាលឲ្យពលរដ្ឋលីបង់ ១លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm