កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ដំណើរការ​សាងសង់​យ៉ាង​រលូន​ឈាន​ទៅ​បញ្ចប់​ស្ថាពរ​នា​ឆ្នាំ​២០២២

2021/10/25 12:19:49 pm        318

​បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ​បាន​បញ្ជាក់ថា ការ​សាង​សង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺកំពុងដំណើរការ​យ៉ាង​រលូន ដើម្បី​ឈានទៅ​បិទ​បញ្ចប់​ជា​ស្ថាពរ​តាម​ផែនការក្នុង​ឆ្នាំ​២០២២ ឆាប់ៗខាងមុខ។​ ​ថ្លែង​នៅលើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ឯកឧត្តម ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា ទោះបីជា​ឯកឧត្តម​មិនបាន​ចូលរួម​ដំណើរ​ដោយផ្ទាល់​ក្ដី តែ​ការយកចិត្តទុកដាក់​លើ​ដំណើរការ​សាងសង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នៅតែ​ជា​អាទិភាព​មួយ​សម្រាប់​ឯកឧត្តម។ ការលើកឡើង​នេះ ក្រោយ​ក្រុមការងារ​តំណាង​ឯកឧត្តមបាន​ចុះ​ពិនិត្យ​វឌ្ឍនភាពនៃ​ការសាង​សង់​​កាលពី​ថ្មីៗ។​

​ឯកឧត្តម​បន្ដថា តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារដែល​បាន​ចុះ​ផ្ទាល់ ដំណើរការ​សាងសង់​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​សស្រាក់សស្រាំ ឈាន​ឆ្ពោះទៅ​ការបិទ​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ​២០២២ ឆាប់ៗ​ខាងមុខ។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​អរគុណ​ជាថ្មីចំពោះ​ក្រុមការងារ​ផ្ទាល់​របស់​ឯកឧត្តម និង​ក្រុម​ការ​សារ​សាងសង់ដែល​បាន​យកចិត្តទុកដាក់​តាម​ភារកិច្ច​របស់ខ្លួន​ផងដែរ។ ​គួរ​ដឹងថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ គ្រោង​ចំណាយពេល​សាងសង់​រយៈពេល ១៥​ខែក្រោយ​រៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការកាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ ពោលគឺ​គ្រោង​នឹង​បិទ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរនា​ឆ្នាំ​២០​២២ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺកាលពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់។​ ​សមិទ្ធផល​ថ្មី​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ សាងសង់ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ។ កីឡដ្ឋានដែល​ត្រៀម​ប្រើ​ស្មៅ​សិប្បនិម្មិត​នេះត្រូវ​បែងចែក​ការសាងសង់​ជា ២​ដំណាក់កាលដោយ​ដំណាក់កាល​ទី​១ គឺជា​ការសាងសង់ ក្លោង​ទ្វារធំ​ចំនួន ២ របង​ជុំវិញ សួន​កុមារ និង​ទីលាន​រត់ កន្លែង​អង្គុយ ៣,០០០​កៅអី ទីលាន​ប្រកួត​បាល់ទាត់ ដែល​បំពាក់​ដោយ​ភ្លើង​បំភ្លឺ​ប្រកួត​ពេលយប់​បាន រួមជាមួយ​ការរៀបចំ​បរិវេណ​ជុំវិញ និង​ដំណាក់កាល​ទី​២ ជាការ​សាងសង់​កន្លែង​អ្នកទស្សនា​កើន​ដល់ ៦,០០០​នាក់ ។

​គោលបំណងនៃ​ការសាងសង់​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិឆ្ពោះទៅកាន់​ការប្រកួត​កីឡា​ថ្នាក់​តំបន់ និង​អន្ដរជាតិ​នានា ដោយ​ផ្ដើម​ពី​ក្នុង​ខេត្តកំពង់ស្ពឺតាមរយៈ​ការត្រៀម​លក្ខណៈ ដូចជា​ការកសាង​ថ្នាល​កីឡាករ ពង្រឹងសមត្ថភាព​គ្រូ និង​ផ្ដល់ឱកាស​ឲ្យ​យុវជន​មាន​សមត្ថភាព និង​ទេពកោសល្យ​បាន​លេង​កីឡា ពិសេស​ឯកឧត្តម ហ៊ុន ម៉ា​នី មាន​មហិច្ឆតា​ចង់ឃើញ​កីឡាករ​ជម្រើសជាតិ​នា​ថ្ងៃ​អនាគត​កាន់តែច្រើនដែលមាន​ប្រភពពី​ខេត្តកំពង់ស្ពឺ។ ម្យ៉ាង​តាមរយៈ​កីឡដ្ឋាន​នេះ ឯកឧត្តម​ក៏​រំពឹងថា ក៏​នឹង​រួមចំណែក​លើកមុខ​មាត់​ខេ​ត្ត និង​កិត្យានុភាព ពិសេស​វិស័យ​កីឡាបាល់ទាត់​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm