មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ រកឃើញធុរកិច្ចថ្មី ដែលមានសក្តានុពលលើបច្ចេកវិទ្យា​ហិរញ្ញវត្ថុ

2024/11/27 06:11:31 pm        134

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញធុរកិច្ចថ្មីដែលមានសក្តានុពល ពីកម្មវិធី​នវានុវត្ត​ន៍​បញ្រ្ចាស​រដូវកាលទី ៤ ដែលជា កម្មវិធីពន្លឿនអាជីវកម្មលើដំណោះស្រាយច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយ​ធុ​រកិច្ចជាប់ជ័យលាភីទាំងនោះទទួលបានថវិកាជាច្រើន សម្រាប់យក ទៅអភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​គាត់។

យុវជន នាគ ប៊ុនហាក់ ប្រធានក្រុមម៉ាយលេខា (Mylekha) ដែលជាប់ជ័យលាភីលេខ១ នៅក្នុង​ការ​ប្រកួត​ប្រជែងក្នុងកម្ម វិធីថ្ងៃបទបង្ហាញសាធារណៈ នៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៤ ដែល​រៀប​ចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នៅថ្ងៃ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" គឺជាមជ្ឈមណ្ឌលមួយដ៏មានយ៉ាងសំខាន់ បាន​បណ្តុះគំនិតយុវជនកម្ពុជាឱ្យមានជំនាញ បទពិសោធន៍ផ្សេងៗ គឺអាចឱ្យ​យុវជន​កម្ពុជា​បញ្ចេញ​នូវទេព​កោសល្យស្នាដៃអាជីវកម្ម លើផ្នែក បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្លាយទៅជាធុរកិច្ច​បណ្តុះថ្មី​ដែល​មាន​សក្តានុពល ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

យុវជនទាំងនេះ ក៏បានបង្ហាញនូវសេចក្តីរីករាយយ៉ាងក្រៃលែង លើការទទួលបានជ័យលាភី ក្នុង​នោះ​ចំពោះថវិកាដែលក្រុម របស់គាត់ ទទួលបានថវិកាចំនួន ៤០ លានរៀល ពីការប្រកួត​ប្រជែង​នេះ ពួកគាត់នឹងយកថវិកាទាំងនោះទៅពង្រីកអាជីវកម្ម និង ពន្លឿនកម្មវិធីរបស់ពួកគាត់ ដើម្បី​ជួយ​លើក​កម្ពស់ដល់ម្ចាស់អាជីវកម្មខ្នាតតូច នៅកម្ពុជាឱ្យកាន់តែប្រសើរ (ការប្រើប្រាស់​ម៉ាយ​លេខា ​នឹងអាចធ្វើឱ្យម្ចាស់អាជីវកម្មទទួលបានប្រាក់កម្ចីពីធនាគារ សម្រាប់ពង្រីក​អាជីវកម្ម​ពួក​គាត់​ផងដែរ​)។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើកឡើង​ឱ្យ​ដឹង​ថា ជុំវិញកម្មវិធីប្រកួត ប្រជែងនេះ បានចាប់ផ្តើមជាង ៤ ខែមកហើយ ដែលមានធុរកិច្ច (Startup) ចូលរួមចំនួន ២៨ ក្រុម ដោយធុរកិច្ចទាំងនោះទទួល បានការបណ្តុះបណ្តាល ការ​តម្រង់​ទិស​ពីអ្នកណែនាំផ្សេងៗ ក្នុងនោះនៅក្នុងមួយដំណាក់កាលៗ គឺបាន​ជ្រើស​រើស​អ្នក​ដែល​មានសក្តានុពលចំនួន ១០ ក្រុម, បន្ទាប់មកយកបានជ្រើសរើសចំនួន ៧ក្រុម មកប្រកួត​ប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រនេះ, ក្នុងនោះមជ្ឈមណ្ឌល បានរកឃើញធុរកិច្ចដែលមានសក្តានុពល លើ​ដំណោះ​ស្រាយ​បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ និងបានផ្តល់ថវិកាលើកទឹកចិត្ត ដល់ក្រុមដែល ជាប់​ជ័យ​លាភី​ទាំង​នោះ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគាត់បន្ថែម។

សូមបញ្ជាក់ថា ក្រោយពីការសម្រាំងជាច្រើនដំណាក់កាល មានតែធុរកិច្ចថ្មីចំនួន ៧ ក្រុមប៉ុណ្ណោះ ដែល​បានឈានចូលដល់ «ថ្ងៃបទ បង្ហាញសាធារណៈ» ដែលជាវគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្ម​វិធី​នវានុវត្តន៍​បញ្ច្រាសរដូវកាលទី៤ និងបានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មខ្លួន ទៅ កាន់គណៈកម្មការ ដើម្បី​ដណ្តើមយកជ័យលាភី ។ ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ១២៨លានរៀល ត្រូវ​បានប្រើប្រាស់ ដើម្បីផ្តល់ជូនដល់ធុរកិច្ចថ្មីឆ្នើមទាំង៥ក្រុមរួមមាន៖ នាមជា Top performance ជាមួយ​នឹងទឹកប្រាក់ចំនួន ៤០ លានរៀល ទៅកាន់ Mylekha, នាមជា Special mention ទឹកប្រាក់ ២៨ លានរៀល ទៅកាន់ Krubkrong, និងនាមជា Top finalists ទឹកប្រាក់ ២០ លានរៀល ក្នុងមួយក្រុម, ទៅកាន់ Snaprec, Jaytech និង Quanta ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm