អ្នកសារព័ត៌មានជនជាតិចិនម្នាក់ ដែលជាប់ពន្ធនាគារដោយសាររាយការណ៍អំពីជំងឺកូវីដ-១៩នៅក្រុង Wuhan ត្រូវបានចាប់ខ្លួនម្តងទៀត

2024/11/27 07:30:08 pm        136

អ្នកសារព័ត៌មានជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារដោយការចេញសេចក្តីរាយការណ៍ក្នុងកំឡុងថ្ងៃដំបូងនៃការផ្ទុះឡើងវីរុសកូរ៉ូណានៅក្នុងទីក្រុង Wuhan ខេត្ត Hubei ត្រូវបានចាប់ខ្លួនម្តងទៀត។

ក្នុងឆ្នាំ២០២០ អ្នកស្រី Zhang Zhan អតីតមេធាវី បានបង្ហោះព័ត៌មានលើបណ្តាញអ៊ីនធឺណិតអំពីពលរដ្ឋដែលត្រូវបានបង្ខំឱ្យរស់នៅក្នុងស្ថានភាពដ៏លំបាកនៅទីក្រុង Wuhan ។ អ្នកស្រី ក៏បានចេញសេចក្តីរាយការណ៍អំពីការឆ្លើយតបរបស់អាជ្ញាធរចំពោះការផ្ទុះឡើងវីរុស។

អ្នកស្រី Zhang ត្រូវបានឃុំខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ អ្នកស្រី បានជាប់ទោស ហើយត្រូវបានដោះលែងវិញកាលពីខែឧសភា ឆ្នាំនេះ។

គេហទំព័រ ដែលគាំទ្រសកម្មភាពសិទ្ធិមនុស្សក្នុងប្រទេសចិន បានរាយការណ៍ថា អ្នកស្រី Zhang ត្រូវបានចាប់ខ្លួនម្តងទៀត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។

គេហទំព័រនេះ និយាយថា អ្នកស្រី Zhang បានធ្វើដំណើរទៅកាន់ខេត្តដីគោក Gansu ក្នុងខែសីហា ដើម្បីគាំទ្រសកម្មជនសិទ្ធិមនុស្សផ្សេងទៀត។ គេហទំព័រនេះ បានបញ្ជាក់ថា ពេលនោះ អ្នកស្រី ត្រូវបានអាជ្ញាធរឃុំខ្លួនអំឡុងពេលទៅលេងស្រុកកំណើតរបស់អ្នកស្រីក្នុងខេត្ត Shaanxi ។ ក្រោយមក អ្នកស្រី Zhang ត្រូវបានគេរាយការណ៍ថា ត្រូវបាននាំទៅកាន់ទីក្រុងសៀងហៃ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកស្រីZhang ត្រូវបានឃុំខ្លួនកាលពីខែសីហា ក្រុមសិទ្ធិមនុស្សអន្តរជាតិ និងអង្គការអ្នកសារព័ត៌មាន បានចាប់ផ្តើមអំពាវនាវឱ្យមានការដោះលែងអ្នកស្រី។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        1
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm