សាលាមត្តេយ្យសិក្សាជាថ្នាលដំបូង ដែលត្រូវយកចិត្តទុកដាក់បំផុតជំរុញឱ្យកុមារស្រឡាញ់ការសិក្សា

2024/11/27 08:29:51 pm        71

ភ្នំពេញ ÷ សាលាមត្តេយ្យសិក្សាគឺជាថ្នាលបណ្ដុះបណ្ដាល និងជាមូលដ្ឋានគ្រឹះថ្នាក់អប់រំដំបូងយ៉ាងសំខាន់ ដែលត្រូវការចូលរួមគាំពារ និងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ជាពិសេសនៅតាមសហគមន៍ជនបទ ដើម្បីជំរុញឱ្យកុមារអាចឈានទៅបន្តការសិក្សាថ្នាក់បន្តបន្ទាប់ ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារសាលាមត្តេយ្យ សហគមន៍រក្សាកុមារ នៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា សាលាមត្តេយ្យសិក្សា គឺជាថ្នាលបណ្ដុះបណ្ដាលសម្រាប់កុមារ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ កសាងឲ្យបានច្រើន ពិសេសនៅតាមតំបន់ជនបទ ដើម្បីឲ្យកុមារមានលទ្ធភាពបានចូលរៀននៅថ្នាក់ដំបូងបានគ្រប់ៗគ្នា ក្នុងនោះលោកជំទាវ ក៏បានលើក ទឹកចិត្តឲ្យមាតា-បិតា និងអាណាព្យាបាលយកចិត្តទុកដាក់ បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យឲ្យបានគ្រប់ៗគ្នា ព្រោះវាថ្នាល បណ្ដុះបណ្ដាលដំបូងសម្រាប់ឲ្យកុមារ គឺជំរុញឱ្យកុមារចេះស្រឡាញ់ការសិក្សាពីតូចៗនេះទៅ។

 លោកជំទាវបណ្ឌិត ជា សិរី សង្ឃឹមថា សាលាមត្តេយ្យសហគមន៍រក្សាកុមារ ដែលដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ នឹងក្លាយ ជាទីកន្លែងផ្ដល់នូវចំណេះដឹងល្អៗ ដល់កុមារក្នុងតំបន់នេះ និងបានចូលរៀនទទួលយកការអប់រំដ៏ល្អ ពីលោកគ្រូអ្នកគ្រូបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយជាមូលដ្ឋាន ក្នុងការត្រៀមលក្ខណៈ និងបង្កើតទំលាប់នៃការសិក្សារបស់កុមារ។

សូមបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍រក្សាកុមារនេះ កើតចេញពីការជួយជ្រោមជ្រែង និងគាំទ្រពីក្រុមការងារយុវជនធនាគារជាតិ នៃកម្ពុជា ដែលបានចុះជួយភូមិកាល់មេឃ, បច្ចុប្បន្នក្នុងភូមិនេះ មានសាលាមត្តេយ្យសហគមន៍ចំនួន ៣អគារ ដែលសុទ្ធសឹងជា សម្ធិផលដែលក្រុមការងារយុវជន ធនាគារជាតិនៃកម្ពុជាបានផ្តល់ជូន ដែលអគារសាលាមតេយ្យទាំង៣នេះ ធ្វើពីបេតុងប្រក់សង្កសី ដែលមានកុមារកុមារីចូលរៀនសរុបចំនួន ៧០នាក់ ក្នុងនោះស្រីមានចំនួន ៣១នាក់។ ដោយឡែកសាលាមត្តេយ្យសហគមន៍ រក្សាកុមារ ដែលដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាចំណុចកណ្តាលក្នុងភូមិកាល់មេឃ ដែលមានកុមារា-កុមារី កំពុងសិក្សាចំនួន ២៩ នាក់ ក្នុងនោះ កុមារី ចំនួន ១៤នាក់។ នៅឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានផ្ដល់ជូនសម្ភារៈសិក្សាដល់កុមារតូចៗ និងជូន លោកគ្រូ-អ្នកគ្រូ សម្រាប់ជាចំណងដៃនៃការដាក់សម្ភោធអគារសាលាមត្តេយ្យសហគមន៍រក្សាកុមារផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm