ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM បង្កើតឡើងដើម្បីពន្លឿននីតិវិធី សម្រាប់ការស្នើសុំការវិនិយោគ

2024/11/27 10:08:20 pm        224

បន្ទាប់ពីបានដាក់ឲ្យដំណើរការសាកល្បងផ្ទៃក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​អាច​ដាក់​ពាក្យ​ពី​គ្រប់​ទីកន្លែង និងគ្រប់ពេលវេលា ពោលគឺកាត់បន្ថយជំនួប​រវាង​មន្រ្តី​ និង​អ្នក​វិនិយោគ និងកាត់បន្ថយពេលវេលាពីរយៈពេលវែងឲ្យមកខ្លី។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធ​ថ្មីនេះ នឹងជួយសម្រួលដល់កិច្ចវិនិយោគរបស់អ្នកវិនិយោគនានាទាំងនៅក្នុងស្រុក និង​ក្រៅ​ប្រទេស​ ឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និង​ប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រព័ន្ធថ្មីនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នឹង​ពង្រីក​ទៅ​កាន់ក្រសួង ស្ថាប័នជាច្រើនផ្សេងៗទៀត រួមមាន៖ ក្រសួងពាណិជ្ជកម្ម , ក្រសួង​ទេសចរណ៍ , ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , អគ្គនាយកដ្ឋានពន្ធដារ និង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា , ក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម និង​ក្រសួង​មហា​ផ្ទៃ​ជាដើម ដើម្បីបញ្ជូនព័ត៌មាននានាអំពីឱកាសវិនិយោគ កុំឲ្យអ្នកវិនិយោគ​មាន​ការ​លំបាក​រត់​ពី​មួយ​ទៅមួយ ដែលជាបញ្ហាកើតឡើងដដែលជាដដែល។ ហើយប្រព័ន្ធនេះដែរ នឹងធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់​តែទទួលបាននូវទំនុកចិត្តមួយកម្រិតថែមទៀតពីវិនិយោគិនទាំងជាតិ និងអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង ទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីចូលរួម​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច ឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹមឆ្នាំ២០៥០។

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) បង្កើតឡើងមានគោល​បំណង​ជំរុញ​ការ​អនុវ​ត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ច​កោណ​ដំណាក់កាលទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា​បាន​រៀប​ចំ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគ​កម្ពុជា ដោយមានអនុលោមភាពជាមួយនឹងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់​ស្តីពី​វិនិយោគ នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm