ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថ្កោលទោសចំពោះខិត្តបណ្ណ «ញុះញង់ផ្នែកនយោបាយ»ពីកូរ៉េខាងត្បូង

2024/11/27 10:19:32 pm        245

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បានថ្កោលទោស ខិត្តប័ណ្ណ«ញុះញង់ផ្នែកនយោបាយ» ដោយចោទប្រកាន់កូរ៉េខាងត្បូងថា បានបញ្ជូនពួកវា ឆ្លងកាត់ព្រំ ដែន។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានដកស្រង់សម្តីលោក ស្រី គីម យ៉ូចុង ( Kim Yo-jong) ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខិត្តប័ណ្ណញុះញង់ផ្នែកនយោបាយជាច្រើនប្រភេទ និងវត្ថុកខ្វក់ដែលត្រូវបានបញ្ជូនដោយប្រជាជនកូរ៉េខាងត្បូង ត្រូវបានទម្លាក់ម្តងទៀត នៅក្នុងតំបន់ផ្សេងៗគ្នានៅជិតព្រំដែនភាគខាងត្បូងនៃប្រទេសកូរ៉េខាងជើង» កាលពីថ្ងៃអង្គារ។

លោកស្រី បាននិយាយថា កងកម្លាំងសន្តិសុខ បានបិទតំបន់ដែលរងផលប៉ះពាល់ ហើយកំពុងស្វែងរក ប្រមូល និងយកសម្ភារទាំងនោះ ទៅបោះចោល។

សេចក្តីថ្លែងការណ៍ បាននិយាយថា៖«យើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើគួរឲ្យស្អប់ខ្ពើមរបស់ប្រជាជនកូរ៉េខាងត្បូង ដែលបានបង្កហេតុនៃការបំពុលទឹកដីដែលមិនអាចរំលោភបានរបស់កូរ៉េខាងជើង ដោយចែកចាយខិតប័ណ្ណញុះញង់ផ្នែកនយោបាយ និងការសមគំនិតប្រឆាំងនឹងកូរ៉េខាងជើងជាថ្មី»។

កាលពីសប្តាហ៍មុន លោក គីម ជុងអ៊ុន បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបញ្ជូនខិត្តប័ណ្ណប្រឆាំង ក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសកូរ៉េខាងជើង ហើយបានព្រមានថា កូរ៉េខាងត្បូង នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ។ សកម្មភាពបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមឆ្លងកាត់ព្រំដែន ចូលទៅកូរ៉េខាងត្បូង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm