មេដឹកនាំពិភពលោក ស្វាគមន៍បទឈប់បាញ់ ក្នុងសង្គ្រាម នៅលីបង់

2024/11/27 11:10:01 pm        100


បណ្ដាមេដឹកនាំពិភពលោក បានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ គឺក្រុមហេសបូឡា ដែលបានចូលជាធរមាន នាព្រឹកថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ (នៅម៉ោង ២ ម៉ោងសកល)។

ជាដំបូងគេ សហរដ្ឋអាមេរិក និងបារាំង បានមានប្រតិកម្មភ្លាមៗ ចំពោះបទឈប់បាញ់នេះ ដោយប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីបារាំង លោក Emmanuel Macro បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «សេចក្តីប្រកាសថ្ងៃនេះ នឹងបញ្ឈប់ការប្រយុទ្ធគ្នា នៅក្នុងប្រទេសលីបង់ ហើយធានាឲ្យប្រទេសអ៊ីស្រាអែលមិនមានការគំរាមកំហែងពីក្រុមហេសបូឡា និងអង្គការភេរវករផ្សេងទៀត ដែលកំពុងប្រតិបត្តិការពីប្រទេសលីបង់»។ 

សម្រាប់លោក Biden ផ្ទាល់ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បានស្វាគមន៍កិច្ចព្រមព្រៀងនេះថា ជា «ដំណឹងល្អ» ហើយថែមទាំងបាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីទទួលបានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ហើយលោក Macron ក៏បានបញ្ជាក់បន្ថែមពីលើដែរថា បទឈប់បាញ់នៅលីបង់នេះ គួរតែ «បើកផ្លូវ» ដល់ការបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា។

ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក លោក Biden សម្រាប់ «ការចូលរួមរបស់លោកក្នុងការធានាបានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ»។ ហើយយោងតាមការិយាល័យរបស់លោក បានឲ្យដឹងថា លោក Netanyahu បានប្រាប់លោក Biden អំឡុងពេលសន្ទនារតាមទូរសព្ទថា លោកបានកោតសរសើរ ចំពោះ «ការយល់ដឹងរបស់មេដឹកនាំសហរដ្ឋអាមេរិក ដែលថា អ៊ីស្រាអែលនឹងរក្សានូវសេរីភាពនៃវិធានការរបស់ខ្លួន ក្នុងការអនុវត្តបទឈប់បាញ់នេះ»។ 

រីឯនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា បទឈប់បាញ់នេះ គឺជា «ជំហានដ៏សំខាន់» ក្នុងការឆ្ពោះទៅរកការស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ។ មិនខុសគ្នាដែរ អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រក្រុមហេសបូឡា និងក្រុមហាម៉ាស បានស្វាគមន៍ការបញ្ចប់នៃ «ការលុកលុយ» របស់អ៊ីស្រាអែល នៅលីបង់ បន្ទាប់ពីបទឈប់បាញ់នេះចូលជាធរមាន។ 

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយសាទរថា ជា «រស្មីនៃក្តីសង្ឃឹម សម្រាប់តំបន់ទាំងមូល»។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសរសើរបទឈប់បាញ់នេះថា នឹង «ផ្តល់វិធានការសង្គ្រោះមួយចំនួនដល់ប្រជាជនស៊ីវិល» ទាំងអ៊ីស្រាអែល និងលីបង់។ 

ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានសាទរចំពោះ «ដំណឹងផ្ដល់កម្លាំងចិត្ត» នៃបទឈប់បាញ់នេះ ដោយនិយាយថា វានឹងបង្កើន «សន្តិសុខ និងស្ថិរភាពផ្ទៃក្នុង» របស់ប្រទេសលីបង់។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ក៏បានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់នេះដែរ ប៉ុន្តែបានព្រមានថា «ការងារជាច្រើនកំពុងរង់ចាំនៅខាងមុខ» ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm