ណាតូបញ្ជាក់ពីការគាំទ្រលើអ៊ុយក្រែនជាថ្មី ក្រោយមានការបាញ់មីស៊ីលបាលីស្ទិកដោយរុស្ស៊ី

2024/11/27 11:11:48 pm        41


បណ្ដាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គកាណាតូ (NATO) កាលពីថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) បានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះអ៊ុយក្រែន អំឡុងកិច្ចពិភាក្សាជាមួយមន្ត្រីរបស់ប្រទេសនេះ ដែលធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមសាកល្បងរបស់រុស្ស៊ី កាលពីសប្តាហ៍មុន។

ឯកអគ្គរដ្ឋទូតតំណាងឲ្យសមាជិកចំនួន ៣២ប្រទេសរបស់អង្គការណាតូ ត្រូវបានរៀបរាប់ប្រាប់ដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បន្ទាប់ពីទីក្រុងគីវ បានអំពាវនាវឲ្យមានកិច្ចប្រជុំនៃក្រុមប្រឹក្សាអង្គកាណាតូ-អ៊ុយក្រែន ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ។

លោកស្រី Nataliia Galibarenko ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការណាតូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រមុខផ្នែកស៊ើបការណ៍ការពារជាតិអ៊ុយក្រែន និងជាមេបញ្ជាការស្តីទីនៃកងទ័ពអាកាស បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត និងបានរៀបរាប់ប្រាប់សម្ព័ន្ធមិត្ត អំពីព័ត៌មានលម្អិតនៃការវាយប្រហារ និងផលវិបាកដែលអាចកើតមាន»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី២១ ខែវិច្ឆិកា បាននិយាយថា ទីក្រុងមូស្គូបានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកលឿនជាងសំឡេងកម្រិតមធ្យមថ្មី ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលអនុញ្ញាតឲ្យទីក្រុងគីវវាយប្រហារដែនដីរុស្ស៊ីដោយប្រើអាវុធកម្រិតខ្ពស់របស់លោកខាងលិច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមាននូវកិច្ចពិភាក្សានោះ អង្គការណាតូបានឲ្យដឹងថា៖ «ការវាយប្រហារដែលបានកំណត់គោលដៅលើទីក្រុង Dnipro ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងមួយផ្សេងទៀតរបស់រុស្ស៊ី ដើម្បីធ្វើអំពើភេរវកម្មលើប្រជាជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន និងបំភិតបំភ័យអ្នកដែលគាំទ្រអ៊ុយក្រែន ខណៈដែលប្រទេសនេះការពារខ្លួនប្រឆាំងនឹងការលុកលុយខុសច្បាប់ និងមិនមានហេតុផលរបស់រុស្ស៊ី»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm