ឯកឧត្តម ហ៊ុន ម៉ា​នី នឹង​អញ្ជើញ​បើក​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០២១

2021/10/25 08:07:37 pm        692

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​នៃ​រដ្ឋសភា និង​ជា​សហ​ស្ថាបនិក នៃ​គម្រោង​ស្អាត នឹង​អញ្ជើញ​បើក​ដំណើរការ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​ពី​ចម្ងាយ​ នា​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ ​ក្រោម​ទិស​ស្លោក​ថ្មី គឺ «​ទម្លាប់​ថ្មី ទម្លាប់​ស្អាត​»​។

បើ​យោង​តាម​ការ​បញ្ជា​ក់​រប​ស់​គម្រោង​ស្អាត ឲ្យ​ដឹងថា យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្អាត បាន​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ​ក្នុងអំឡុង​នៃ​ខែ​វិច្ឆិកា​។ ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៥ ​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ខែ​វិច្ឆិកា​។ ទស្សនាទាន​នាំមុខ​នៃ​គម្រោង​ស្អាត ​ដែល​បង្កើត​ឲ្យ​មាន​ យុទ្ធនាការ​ភ្នំពេញ​ស្អាត គឺ​សំរាម មិន​មែនជា​របស់​នរណា​ម្នាក់ ពោល​គឺ​វា​កើត​ចេញពី​យើង​ទាំងអស់គ្នា ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ចំណែក​ទទួលខុសត្រូវ​រួមគ្នា ក្នុង​ទិសដៅ​រួម គឺ​«​ស្អាត​» សំដៅលើ​ «​គ្មាន​សំរាម​ពាសវាល​ពាសកាល​»​។

សូម​សង្កត់ធ្ងន់​ផងដែរ​ថា ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០២១ បាន​ដាក់​ចេញ​នូវ​ទិស​ស្លោក​ថ្មី​ប្រចាំឆ្នាំ គឺ «​ទម្លាប់​ថ្មី ទម្លាប់​ស្អាត​» ដែល​ជា​ឃ្លា​គន្លឹះ​វិវត្ត និង​កែសម្រួល​ពី​ពាក្យស្លោក​ចាស់​កាលពី​ឆ្នាំ​២០២០ ​គឺ​«​ស្អាតជា​ទម្លាប់​ថ្មី​» ក្រោម​ទិសដៅ​ពង្រឹង​ស្មារតី​បន្ថែម​ទៀត នូវ​ការអនុវត្ត​ឲ្យ​បាប​ខ្ជាប់ខ្ជួន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សេច​កី្ត​ប្រកាស​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) តាមរយៈ​ការ​បន្ត​លើក​ទឹក ចិត្ត ឲ្យ​មនុស្ស​យុគសម័យ​ថ្មី​ប្រតិ​ប​តិ្ត​នូវ​វិធានការ​សុខាភិបាល និង​អនាម័យ ជា​ពិសេស​ស្មារតី​លើកកម្ពស់​មេត្រីភាព ​និង​សោភ័ណភាព​បរិស្ថាន ពោល​គឺ​«​ការ​ទុកដាក់ និង​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​» ​ដែលជា​បេសកកម្ម ចម្បង របស់​គម្រោង​ស្អាត​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm