មហាក្សត្រ​ Sultan ​របស់​ប្រ៊ុយណេ​បើក​ជំនួប​កំពូល​អាស៊ាន​តាម​វីដេអូ​

2021/10/25 08:42:53 pm        588

​ប្រ៊ុយណេ៖ ព្រះមហាក្សត្រ​ប្រ៊ុយណេ Sultan Hassanal Bolkiah ទ្រង់​បាន​ធ្វើជា​ព្រះ​រាជាធិបតី​ក្នុង​ការ​បើក​ជំនួប​កំពូល ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​តាម Video Conference។ ការ​បើក​កម្មវិធី​រប​ស់​ព្រះអង្គ​ពុំបាន​លើកឡើង​ពី​បញ្ហា​នានា​ ទាក់ទង​នឹង​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ជំនួប​នេះ​ទេ តែ​ទ្រង់​បាន​ផ្ដោត​លើ​ការពិភាក្សា​ពី​ភាព​ធូរស្រាល​ពី​វីរុស​រាតត្បាត​សកល COVID-19 និង​ការ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​រួប​រួមគ្នា​។

​ព្រះអង្គ​មាន​ព្រះ​រាជបន្ទូល​ថា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​នេះវា​សំខាន់​ជាង​អាស៊ាន និង​ដៃ​គូរ​ផ្ទាល់​របស់​ខ្លួនដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​។ ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា ដែល​កងកម្លាំង​របស់​ខ្លួន​បាន​ដណ្ដើម​អំណាច​កាលពី​ខែ​កុម្ភៈ និង​បាន​ប៉ះពាល់​ដល់​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​មួយ​របស់​អាស៊ី ត្រូវ​បាន​ដកចេញ​មិន​ឲ្យ​ចូលរួមដោយសារតែ​ការ​បដិសេធ​មិន​ចាត់វិធានការ​ បញ្ចប់​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​ដែល​ប្រទេស​នេះ​កំពុង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​។​

​សហភាព​មី​យ៉ាន់ម៉ា​ដឹកនាំ​ដោយ​របប​សឹក​បាន​តវ៉ា​យ៉ាង​ដាច់​ណាត់ ​ប្រឆាំង​នឹង​ការ​ដក​ឈ្មោះ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing ដែល​ដឹកនាំ​រដ្ឋាភិបាល​ និង​គ្រប់គ្រង​ក្រុមប្រឹក្សា​យោធាបច្ចុប្បន្ន​មិន​ឲ្យ​ចូលរួម​ជំនួប​នោះ​។ ​អាស៊ាន​ពុំបាន​ទទួលស្គាល់​មេដឹកនាំ​យោធា​ទេ បើ​ទោះ​បី​ជា​សហភាព​មី​យ៉ាន់​ម៉ា​នៅតែ​ជា​សមាជិក​ក៏ដោយ​។ គួរ​ឲ្យ​ដឹង​ថា ប្រទេស​ប្រ៊ុយណេ​ដែល​បច្ចុប្បន្ន​ដឹកនាំ​ប្លុក​ប្រទេស​ជា​សមាជិក​ទាំង​១០ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​រយៈពេល ​៣​ថ្ងៃ​តាម​វីដេអូដោយសារ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​នៅតែ​បន្ត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm