បេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុលរ៉ូម៉ានី និយាយថា លោកមិនចង់ចាកចេញពីអង្គការណាតូទេ

2024/11/28 02:01:25 am        99

បេក្ខជនខាងក្រុមស្តាំនិយមជ្រុល ដែលទទួលបានជ័ជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរូម៉ានីជុំទី១ បានបដិសេធនូវពាក្យ ដែលថា រូបលោកចង់ចាកចេញពីអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ដោយហាក់ដូចជាបានដកនូវគោលជំហរមួយចំនួនរបស់លោក ចំពេលមានការតវ៉ា ចំពោះជោគជ័យរបស់លោក។

ដោយទទួលការគាំទ្រតិចតួចប៉ុណ្ណោះ នៅក្នុងការស្ទង់មតិ មុនការបោះឆ្នោតជុំទី១ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក អ្នកនយោបាយស្តាំនិយមឯករាជ្យ លោក Calin Georgescu វ័យ ៦២ឆ្នាំ បានឈានទៅរកជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបង្កើតឲ្យមានសំណួរយ៉ាងច្រើន ជុំវិញថា តើលទ្ធផលដ៏មិនគួរឲ្យជឿបែបនេះ កើតមានឡើងដោយរបៀបណា។

លោកនឹងត្រូវប្រឈមជាមួយគូប្រជែងកណ្តាលនិយម លោកស្រី Elena Lasconi នៅក្នុងការប្រកួតប្រជែងជុំទី២ នាថ្ងៃទី៨ ខែធ្នូ។ លោក Georgescu ទទួលបានការបោះឆ្នោតភាគច្រើនពីអ្នកបោះឆ្នោតវ័យក្មេង និងជនជាតិរ៉ូម៉ានីដែលរស់នៅក្រៅប្រទេស ហើយយុទ្ធនាការរបស់លោក ត្រូវបានជំរុញយ៉ាងខ្លាំងក្លាដោយបណ្ដាញសង្គម TikTok។

លោក Georgescu ធ្លាប់បានសរសើរអ្នកនយោបាយហ្វាស៊ីសរ៉ូម៉ានី ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ថា ជាវីរបុរសជាតិ និងទុក្ករបុគ្គល (បុគ្គលហ៊ានបូជាជីវិតសម្រាប់បុព្វហេតុសាសនា ឬនយោបាយ) បានរិះគន់ដល់ជំហរគាំទ្រអ៊ុយក្រែនរបស់អង្គការណាតូ និងរ៉ូម៉ានី ហើយបាននិយាយថា ប្រទេសនេះគួរតែចូលរួម មិនមែនប្រជែងជាមួយរុស្ស៊ីនោះទេ។

ប៉ុន្តែក្នុងការផ្សាយតាមបណ្តាញសង្គម Facebook កាលពីល្ងាចថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) លោកបាននិយាយថា៖ «ខ្ញុំមិនចង់ចាកចេញពីអង្គការណាតូទេ ខ្ញុំមិនចង់ចាកចេញពីសហភាពអឺរ៉ុបទេ។ តែអ្វីដែលខ្ញុំចង់បាន គឺប្រកាន់ជំហរយ៉ាងរឹងមាំ មិនមែនចុះញ៉ម នៅទីនោះទេ ពោលគឺកុំទទួលយកអ្វីគ្រប់យ៉ាង។ ដូចខ្ញុំបាននិយាយ យើងគួរធ្វើគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ជាតិ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm