ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស អំពាវនាវឲ្យឆាប់ចាប់ខ្លួនមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា

2024/11/28 02:50:31 am        57

នៅថ្ងៃពុធនេះ ជនជភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស បានស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដើម្បីស្វែងរកដីកាចាប់ខ្លួនមេដឹកនាំរបបសឹកមីយ៉ាន់ម៉ាលោក Min Aung Hlaing សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញចោទប្រកាន់លើជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនមូស្លីមភាគតិច ។

លោក Shahat Zia គឺជាសកម្មជនរ៉ូហ៊ីងយ៉ាមួយរូប និយាយថា ពួកយើងសូមទាមទាររកយុត្តិធម៌ ។ បើសិនជាយុត្តិធម៌ទទួលបាន ដល់ពេលនោះពួកយើងនឹងអាចវិលត្រឡប់ទៅផ្ទះវិញបាន ។ វាមានរយៈពេល ៨ឆ្នាំមកហើយ ចាប់តាំងពីពួកយើងរងការឈឺចាប់ក្នុងនាមជាជនភៀសខ្លួននៅទីនេះ ។

គួរឲ្យដឹងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ១លាននាក់ ភាគច្រើនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស បានរត់គេចចេញពីការបង្រ្កាបយ៉ាងចាស់ដៃពីរបបសឹកមីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ ២០១៧ គឺជាយុទ្ធនាការមួយដែលក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ(UN) បានចាត់ទុកថាជាគំរូនៃការបោសសម្អាតជនជាតិភាគតិច ។ បច្ចុប្បន្នភាគច្រើននៃជនភៀសខ្លួន កំពុងរស់នៅក្នុងជំរំនៅប្រទេសបង់ក្លាដែស ។

ទាហាន ក្រុមនគរបាល និងអ្នកស្រុកជាពុទ្ធសាសនិក ត្រូវបានរងចោទប្រកាន់ដោយក្រុមស៊ើបអង្កេត UNថា បានដុតកម្ទេចចោលភូមិដ្ឋានរាប់រយកន្លែអនៅរដ្ឋដាច់ស្រយាល Rakhine របស់មីយ៉ាន់ម៉ា ធ្វើទារណ្ឌកម្មអ្នកស្រុក ពេលដែលពួកគេរត់ភៀសខ្លួន ការសម្លាប់រង្គាលទ្រង់ទ្រាយធំ និងការចាប់រំលោភបូក ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm