បាតុករប៉ាគីស្ថានជិត១.០០០នាក់ត្រូវបានចាប់ខ្លួន ក្នុងក្បួនតវ៉ាគាំទ្រអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន

2024/11/28 04:07:52 pm        203

នគរបាលប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកាសប្ដាហ៍នេះ ថា ពួកគេបានចាប់ខ្លួន     បាតុករជិត ១.០០០នាក់ ដែលបានដើរដង្ហែរក្បួននៅរដ្ឋធានីទាមទារឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ បន្ទាប់ពីហ្វូងមនុស្សត្រូវបានបណ្តេញចេញពីកណ្តាលរដ្ឋធានីក្នុងការបង្ក្រាបពីកងកម្លាំងសន្តិសុខដ៏ហិង្សា បណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់។  

លោក Khan ត្រូវបានជាប់ពន្ធនាគារតាំងពីខែសីហា ឆ្នាំ ២០២៣ មកពាក់ព័ន្ធបន្ទុកផ្លូវច្បាប់រាប់សិបករណីដែលលោកអះអាងថាជាសកម្មភាពទប់ស្កាត់ការវិលត្រឡប់វត្តមានរបស់លោកក្នុងការបោះឆ្នោតនៅឆ្នាំនេះ ដោយសារការចោទប្រកាន់មិនពិត។   

ចាប់តាំងពីការបោះឆ្នោតខែកុម្ភៈមក គណបក្សPTI របស់អតីតនាយករដ្ឋមន្ត្រីរូបនេះ បានប្រឆាំងការបង្រ្កាបរបស់រដ្ឋាភិបាលតាមរយៈការប្រមូលផ្តុំគ្នាជាទៀងទាត់ ប៉ុន្តែការប្រមូលផ្តុំកាលពីថ្ងៃអង្គារសប្ដាហ៍នេះ មានទំហំធំជាងការប្រមូលផ្ដុំកាលពីកន្លងទៅ ដើម្បីដណ្តើមគ្រប់គ្រងរដ្ឋធានី ចាប់តាំងពីការបោះឆ្នោត។

បាតុករជាង១០.០០០នាក់បានសម្រុលចូលទៅក្នុងទីក្រុង ប្រឆាំងការបិទខ្ទប់ និងហាមប្រាមការជួបជុំជាសាធារណៈ ហើយបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខចំនួន២០.០០០នាក់ ខណៈព្យាយាមរុញច្រានក្រុមបាតុករទាំងនោះចាកចេញពីរដ្ឋធានី ។

ស្នងការនគរបាលក្រុង Islamabad លោក Ali Nasir Rizvi បាននិយាយថា បាតុករចំនួន ៩៥៤នាក់ ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃអង្គារ នៅពេលហ្វូងមនុស្សសម្រុកចូលចម្ងាយមួយម៉ាយពីទីលានសាធារណៈដែលពួកគេមានបំណងកាន់កាប់។គិតមកដល់ពេលនេះ ប៉ាគីស្ថាន បានបញ្ចប់ការបិទខ្ទប់រដ្ឋធានីហើយ ក្រោយការសម្អាតក្រុមបាតុករ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm