ក្រុមហេសបូឡា ត្រូវការពេលវេលាយូរដើម្បីស្រោចស្រង់ ខណៈក្រុមនេះជឿថាអ្នកប្រយុទ្ធរាប់ពាន់នាក់ត្រូវបានសម្លាប់

2024/11/28 05:02:17 pm        373

មន្ត្រីជាន់ខ្ពស់បួនរូបរបស់កម្លាំងប្រដាប់អាវុធហេសបូឡា បាននិយាយថា ស្របពេលសាកសពយុទ្ធជនរបស់ខ្លួននៅតែរាយប៉ាយនៅលើសមរភូមិ ក្រុមហេសបូឡា ត្រូវតែបញ្ចុះសាកសពក្រុមយុទ្ធជនរបស់ខ្លួនហើយផ្តល់ជំនួយដល់ក្រុមអ្នកគាំទ្ររបស់ខ្លួនដែលបានទទួលរងការវាយលុកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ដែលជាជំហានដំបូងនៅលើផ្លូវដ៏វែងឆ្ងាយ និងចំណាយថវិកាច្រើនដើម្បីស្រោចស្រង់។

ប្រភពបីដែលដឹងពីប្រតិបត្តិការរបស់ខ្លួនដោយដកស្រង់ការប៉ាន់ប្រមាណផ្ទៃក្នុង ដែលពុំធ្លាប់បានរាយការណ៍បានឲ្យដឹងថា  ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ជឿជាក់ថា ចំនួនអ្នកប្រយុទ្ធរបស់ខ្លួនដែលត្រូវបានសម្លាប់ក្នុងអំឡុងពេល១៤ ខែនៃជម្លោះអាចកើនឡើងដល់ជាច្រើនពាន់នាក់ ដោយភាគច្រើនត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយលុកកាលពីខែកញ្ញា ។ 

ប្រភពមួយបាននិយាយថា ក្រុមនេះអាចបាត់បង់កម្លាំងរហូតដល់៤.០០០នាក់ជាចំនួនច្រើនជាង ១០ដងនៃចំនួនដែលត្រូវបានសម្លាប់នៅក្នុងអំឡុងសង្គ្រាមឆ្នាំ២០០៦ របស់ខ្លួនជាមួយអ៊ីស្រាអែលរយៈពេលមួយខែ។

មកទល់ពេលនេះ ក្រុមអាជ្ញាធរលីបង់បាននិយាយថា មនុស្សប្រហែល ៣.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ន ដោយមិនបែងចែកយុទ្ធជនពីជនស៊ីវិលឡើយ។

ប្រភពបីផ្សេងទៀតដែលដឹងពីការគិតរបស់ក្រុមនេះ បាននិយាយថា   ក្រោយមានបទឈប់បាញ់ដែលបានចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍នេះ របៀបវារៈរបស់ក្រុមហេសបូឡា រួមមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរចនាសម្ព័ន្ធអង្គការរបស់ខ្លួនឡើងវិញយ៉ាងពេញលេញ ការស៊ើបអង្កេតការរំលោភលើសន្តិសុខដែលបានជួយអ៊ីស្រាអែលវាយលុក និងការពិនិត្យឡើងវិញពេញលេញកាលពីឆ្នាំមុន រួមទាំងកំហុសរបស់ខ្លួនក្នុងការប៉ាន់ស្មានសមត្ថភាពបច្ចេកវិទ្យារបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm