របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ៖ គណៈប្រតិភូអ៊ុយក្រែនទៅសុំជំនួយអាវុធនៅកូរ៉េខាងត្បូង

2024/11/28 07:41:40 pm        332

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោករូស្ទីម អ៊ូម៉េរូវ (Rustem Umerov)កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ដើម្បីសុំជំនួយអាវុធសម្រាប់ឲ្យទីក្រុង Kyiv ប្រើប្រាស់ក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី ។  

កាសែត DongA Ilbo បានរាយការណ៍កាលពីថ្ងៃពុធថា គណៈប្រតិភូបានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Shin Won-sik ដើម្បីផ្លាស់ប្តូរយោបល់ស្តីពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

ចំណែកសារព័ត៌មាន South China Morning Post ដោយដកស្រង់ប្រភពព័ត៌មានមួយ ក៏បានរាយការណ៍នៅសប្តាហ៍នេះដែរថា គណៈប្រតិភូអ៊ុយក្រែនមកកាន់កូរ៉េខាងត្បូង ដើម្បីសុំជំនួយគ្រឿងសព្វាវុធ។

ដោយសំអាងដល់ប្រភពដែលដឹងពីបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា គណៈប្រតិភូត្រូវបានគេរំពឹងថាជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ។ 

ពេលត្រូវបានស្នើសុំការអត្ថាធិប្បាយ មន្ត្រីមួយរូបនៅការិយាល័យរបស់លោក Yoon បានបដិសេធមិនបញ្ជាក់អំពីរបាយការណ៍ទាំងនោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបដិសេធមិនផ្ដល់ការអាត្ថាធិប្បាយដែរ អំពីថាតើ    គណៈប្រតិភូអ៊ុយក្រែន បានមកដល់កូរ៉េខាងត្បូងហើយឬនៅ។ 

របាយការណ៍បាននិយាយថា ប្រមុខការពារជាតិអ៊ុយក្រែន បានបញ្ជាក់ពីភាពចាំបាច់សម្រាប់ប្រព័ន្ធការពារដែនអាកាសទំនើប ទប់ទល់ស្ថានភាពចំពោះមុខនៃការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធ និងគ្រាប់រំសេវកាំភ្លើងធំបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm