ជប៉ុនបានអនុម័តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី ស្របតាមអាទិភាពរបស់កម្ពុជា

2024/11/28 07:56:00 pm        318

រាជរដ្ឋាភិបាលជប៉ុន បានអនុម័តនូវគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីសម្រាប់កម្ពុជា ដែលប្រការនេះបាន បង្ហាញនូវបន្តការប្ដេជ្ញាចិត្តខ្ពស់ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើការតម្រឹមអាទិភាពនៃកិច្ចអភិវឌ្ឍន៍របស់ខ្លួន ស្របនឹង អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងជំនួបសម្ដែងការគួរ សមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ សម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍នា ពេលកន្លងមក ក្នុងនោះរដ្ឋាភិបាលជប៉ុនចាត់ទុកកម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហ- ប្រតិបត្តិការអភិវឌ្ឍន៍។

លោក ANDO Naoki ក៏បានថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ ចំពោះកិច្ចសហការល្អ ជាមួយទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ជាពិសេសតាមរយៈការសម្របសម្រួល យន្តការអង្កេតគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន ។ ទន្ទឹមនឹងនេះ លោក ក៏បានគូសបញ្ជាក់ពីការអនុម័តនូវគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី របស់ជប៉ុនសម្រាប់កម្ពុជា ដែល បង្ហាញនូវការបន្តប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការតម្រឹមអាទិភាពនៃកិច្ច អភិវឌ្ឍន៍របស់ខ្លួន ឱ្យស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ក្នុងជំនួបនេះ, ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក ANDO Naoki ចំពោះការ អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ស្តីពីពិភពលោកមួយ ដែលគ្មានមីន នៅខេត្តសៀមរាប។ បន្ថែមលើនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ដល់កិច្ចសហការដ៏ល្អរបស់ទីភ្នាក់ងារ JICA ក្នុងការ ចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសលើវិស័យបោសសម្អាតមីន។

សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២៣ រដ្ឋាភិបាលជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ ៤,៧ ពាន់លានដុល្លារអាមេរិក ដោយបានផ្តោតលើវិស័យអាទិភាពសំខាន់ៗរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, អប់រំ, ថាមពល, កសិកម្ម, សុខាភិបាល និងការរៀបចំទីក្រុងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm