ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា ប្រជាជនកូរ៉េខាងត្បូង នៅតែប្រឆាំងយ៉ាងទូលំទូលាយចំពោះការផ្គត់ផ្គង់អាវុធដោយផ្ទាល់ដល់អ៊ុយក្រែន ទោះបីជាមានការស្នើសុំជាអន្តរជាតិជាថ្មីពីទីក្រុងគីវ និងបណ្ដាសម្ព័ន្ធមិត្ត បន្ទាប់ពីកងទ័ពកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថាកំពុងជួយរុស្ស៊ីក៏ដោយ។

អ៊ុយក្រែន បានស្នើសុំឱ្យទីក្រុងសេអ៊ូល ផ្ដល់អាវុធជាច្រើនប្រភេទ ហើយកូរ៉េខាងត្បូង បាននិយាយថា ខ្លួនអាចពិចារណាបញ្ជូនជំនួយបែបនេះ អាស្រ័យលើជំហាននាពេលអនាគតរបស់រុស្ស៊ី និងកូរ៉េខាងជើង។

បាតុករមួយក្រុមតូច បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យរបស់លោកប្រធានាធិបតី Yoon Suk Yeo ក្នុងរដ្ឋធានី កាលពីថ្ងៃពុធ (២៧ វិច្ឆិកា) ដោយកាន់បដាសរសេរថា "ឆ្លើយថាទេ ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមានគម្រោងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន"។

ការស្ទង់មតិរបស់ស្ថាប័នស្រាវជ្រាវ ហ្កាល់អាប់ កូរ៉េ (Gallup Korea) បានបង្ហាញនៅក្នុងខែតុលាថា ពលរដ្ឋកូរ៉េខាងត្បូងភាគច្រើន មើលឃើញថាចំណងយោធាដែលកំពុងកើនឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ជាការគំរាមកំហែង ប៉ុន្តែចំនួន ៨២% បានប្រឆាំងនឹងការបញ្ជូនជំនួយយោធា រួមទាំងអាវុធផងដែរទៅឱ្យទីក្រុងគីវ៕