កម្ពុជាកំណត់ស្តង់ដាថ្មី សម្រាប់កិច្ចការពារអតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុ

2024/11/28 09:53:28 pm        205

កម្ពុជាបន្តជំរុញសេវាធនាគារ ប្រកបដោយក្រមសីលធម៌ ជាមួយស្តង់ដានៃកិច្ចការពារអតិថិជន និង​ឧបករណ៍វាយតម្លៃ ការកំណត់ ស្តង់ដាថ្មី សម្រាប់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និង​ការ​អនុលោម​តាម​លក្ខណៈអន្តរជាតិ ក្នុងវិស័យធនាគាររបស់កម្ពុជា។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោម​ការ​គាំទ្រ​អង្គការ​អន្តរជាតិ Cerise+SPTF ថ្មីៗនេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីកំណត់ស្តង់ដាថ្មី សម្រាប់​កិច្ចការពារអតិថិជន នៅក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺ​ជា​ព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអនុវត្តក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ (BF CoC) និងស្តង់ដាកិច្ចការពារអតិថិជន របស់ Cerise+SPTF ដែលទទួលស្គាល់ជាសាកល និង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និង​ប​រិយាបន្ន។

ការផ្តោតជាចម្បងនៃកម្មវិធីនេះ គឺការដាក់ឱ្យដំណើរការនូវ "ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និង​ហិរញ្ញវត្ថុ និងឧបករណ៍ វាយតម្លៃនៃកិច្ចការពារអតិថិជន" និងគម្រោង​វាយ​តម្លៃ​ដែល​ជា​ឧបករណ៍​ដំបូង​គេបង្អស់ ដែលរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់ វិស័យធនាគារ និង​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា​ ជាមួយនឹងស្តង់ដាកិច្ចការពារអតិថិជនរបស់ Cerise+SPTF ។ ឧបករណ៍ប្រ​កប​ដោយ​ភាព​ច្នៃប្រឌិតនេះ អនុញ្ញាតឱ្យក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដែលជាភាគីទីបី ក្នុង​ការ​អនុវត្ត​កិច្ច​ការពារ​អតិថិជន​របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បី កំណត់ភាពរឹងមាំ និងការកែលម្អប្រតិបត្តិការ និង​ពង្រឹង​ទំនាក់​ទំនង​អតិថិជន ក្នុងនោះការវាយតម្លៃជុំទី១ នឹងចាប់ផ្តើមពីគ្រឹះស្ថានធនា គារ និង​ហិរញ្ញ​វត្ថុ​ធំៗ​ចំនួន ៣០ របស់ប្រទេសកម្ពុជា។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានពន្យល់ថា ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ឧបករណ៍​សម្រាប់រវាស់វែង និង វាយតម្លៃ មានន័យថា ជាការរួមបញ្ចូលការត្រួតពិនិត្យ និង​វាយតម្លៃ​អនុ​លោមភាពនៃក្រមប្រតិបត្តិ និងគោលការណ៍សកល ស្ដីពី កិច្ចការពារអតិថិជន។ ចំពោះ​ការត្រួតពិនិត្យ និងវាយតម្លៃអនុលោមភាពនៃក្រមប្រតិបត្តិ និងកិច្ចការពារអតិថិជន សម្រាប់វិស័យ ធនាគារ និងហិរញ្ញវត្ថុ គឺមិនមែន​គ្រាន់​តែ​បង្ហាញ​ឱ្យ​ឃើ​ញ​នូវ​ការ​អនុលោម​តាម​ច្បាប់ និងស្វ័យបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺចេញពីការ ប្តេជ្ញាចិត្តរបស់សមាគម និង​សមាជិក​របស់​ខ្លួន ក្នុងការការពារស្ថិរភាពប្រព័ន្ធធនាគារ ការធ្វើធុរកិច្ចធនាគារប្រកបដោយការទទួល ខុសត្រូវ តម្លាភាព និងការធានាថាកិច្ចការពារអតិថិជន គឺជាអាទិភាពចម្បង នូវរាល់​សកម្មភាព​ប្រកប​ការងារ​ធុរកិច្ចធនាគារ។ លើសពី នេះ កិច្ចការត្រួតពិនិត្យនិងវាយតម្លៃនេះ នឹងជួយកាត់​បន្ថយ​ហានិភ័យ កាត់បន្ថយការយល់ច្រលំ និងបង្កើតទំនុកចិត្តដែលផ្តល់ អត្ថប្រយោជន៍ទាំងអតិថិជន និង​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ចំណែកលោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា នេះជា​ការ​បើក​ទំព័ប្រវត្តិសាស្ត្រថ្មី មួយទៀត នៃការប្ដេជ្ញាចិត្តរបស់យើងក្នុងកិច្ចការនេះ, ដោយ​ឧបករណ៍​វាយ​តម្លៃ​ការ​អនុវត្តនូវកិច្ចការពារអតិថិជនរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយ Cerise​+​SPTF ហើយវាក្លាយជាឧបករណ៏មួយដែលយើងនឹងប្រើវាជាក្របខណ្ឌ ក្នុងការតម្រង់ទិសដៅ នៃ​កិច្ចការពារអតិថិជនរបស់យើង។ ឧបករណ៍នេះមិនត្រឹមតែរួមបញ្ចូលក្រមប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាថែមទាំងផ្ដល់​ជូន​យើង​នូវ​សូចនាក​រ​ដែល​អាច​ ឲ្យ​វាស់​វែង​បាន ដើម្បីធ្វើការវាយតម្លៃអនុលោមភាពរបស់យើងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm