ការវាយលុកទ្រង់ទ្រាយធំរបស់ក្រុមសកម្មប្រយុទ្ធ ទៅលើទីតាំងយោធាស៊ីរី បណ្តាលឲ្យមនុស្ស ៨៩នាក់ស្លាប់

2024/11/28 10:47:56 pm        291

ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) និងក្រុមសម្ព័ន្ធមិត្ត បានបើកការវាយលុកដ៏ធំមួយ លើទីតាំងយោធាស៊ីរី នៅតំបន់ជនបទភាគខាងលិចនៃខេត្តអាឡិបប៉ូ ( Aleppo) កាលពីថ្ងៃពុធ ដោយបណ្តាលឲ្យមានការដណ្តើមកាន់ទឹកដីមួយចំនួន និង មនុស្ស៨៩នាក់ស្លាប់។ នេះបើយោងតាមក្រុមឃ្លាំមើលសង្គ្រាម។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានរាយការណ៍ថា ក្រុមឧទ្ទាម HTS និងបក្ខពួកមកពីបន្ទប់ប្រតិបត្តិការ al-Fatah al-Mubin ដណ្តើមបានគ្រប់គ្រងភូមិចំនួន ២១ ទីប្រជុំជន និងទីតាំងយុទ្ធសាស្ត្រ ក្នុងរយៈពេលមិនដល់ ១២ម៉ោង ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការដោយដាក់ឈ្មោះថា «ការទប់ស្កាត់ការឈ្លានពាន»។

ក្រុមឃ្លាំមើលនេះ បានកត់សម្គាល់ថា យុទ្ធជន៨៩នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃពុធក្នុងនោះមានយុទ្ធជន ៥៣នាក់ មកពី ក្រុមឧទ្ទាម HTS និងក្រុមគាំទ្ររបស់ខ្លួន និងទាហាន ៣៧នាក់ មកពីកងកម្លាំងរដ្ឋាភិបាលស៊ីរី។

បន្ថែមពីលើនេះ ទាហានស៊ីរី ៥នាក់ ត្រូវបានចាប់ខ្លួនដោយ ក្រុមHTS ដែលបានរឹបអូសឃ្លាំងអាវុធ រថពាសដែក និងអាវុធធុនធ្ងន់ផងដែរ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានរាយការណ៍ថា ជាការឆ្លើយតបទៅនឹងការវាយលុកនេះ យន្តហោះចម្បាំង រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសដោយប្រើមីស៊ីល ទៅលើទីតាំងផ្នែកខាងក្រោយរបស់ក្រុមសកម្មប្រយុទ្ធ នៅជុំវិញទីក្រុង Atarib ហើយកងកម្លាំងរដ្ឋាភិបាលស៊ីរីបានបាញ់ផ្លោង ទៅលើទីក្រុង Atarib, Darat Izza និងភូមិជុំវិញដោយកាំភ្លើងធំរាប់រយគ្រាប់ និងគ្រាប់រ៉ូកែត ដោយបន្ថែមថា យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសចំនួន ២៦លើក អំឡុងពេលមានការប៉ះទង្គិចគ្នានោះ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm