លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Arabiya TV ថា រាល់ការវាយប្រហារដោយមីស៊ីលដែលធ្វើឡើងលើទឹកដីរុស្ស៊ី គឺមិនអាចទទួលយកបាន ហើយនឹងត្រូវរារាំងជាដាច់ខាត។
លោកបាននិយាយថា៖«វាពិតជាច្បាស់ណាស់ថា ការវាយប្រហារមិនអាចទទួលយកបានទេ ហើយ ការ វាយប្រហារណាមួយ នឹងត្រូវបានរារាំង»។
មន្ត្រីរូបនេះ បានលើកឡើងថា៖«តាមពិតទៅ នេះជាអ្វីដែលប្រធានាធិបតីនៃប្រទេសរបស់យើង បាននិយាយកាលពីថ្ងៃពុធថា នៅក្នុងការវាយប្រហារដែលបានធ្វើឡើងជាមួយនឹងមីស៊ីល ATACMS របស់អាមេរិក នៅលើតំបន់ Bryansk មីស៊ីលទាំងនេះ ត្រូវបានវាយប្រហារ ហើយមិនបានទៅដល់គោលដៅរបស់ពួកវាទេ។ ប៉ុន្តែអ្វីដែលកំពុងកើតឡើងបច្ចុប្បន្ននេះ បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់។
លោក បាននិយាយទៀតថា នេះ គឺជាមូលហេតុដែលរុស្ស៊ីបានប្រើមីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យម ល្បឿនលឿនជាងសំឡេង Oreshnik ថ្មីបំផុតរបស់ខ្លួន។
នៅពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា មីស៊ីលបាលីស្ទីកតាក់ទិច ATACMS ចំនួន ៦ គ្រាប់ របស់អាមេរិក បានវាយប្រហារលើរុស្ស៊ី ខណៈដែលនៅថ្ងៃទី ២១ ខែវិច្ឆិកា មីស៊ីល Storm Shadow របស់អង់គ្លេស បានវាយប្រហារលើទីតាំងយោធា នៅតំបន់ Bryansk និងតំបន់ Kursk ។ ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានវាយបកទៅលើការវាយប្រហារទាំងនោះ ហើយសត្រូវនេះ មិនបានសម្រេចគោលដៅរបស់ខ្លួនឡើយ។

