ចិនដាក់ចេញវិធានការគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងរលកត្រជាក់

2024/11/28 11:41:55 pm        45

ខណៈដែលអាកាសធាតុត្រជាក់ភ្លាមៗ បានគ្របដណ្តប់ប្រទេស អាជ្ញាធរចិន បានផ្តួចផ្តើមឲ្យមានវិធានការឆ្លើយតបគ្រាអាសន្ន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីសីតុណ្ហភាពចុះត្រជាក់ និងការធ្លាក់ព្រិលខ្លាំង។

គួររំលឹកថា ចាប់តាំងពីថ្ងៃទី២៣ ខែវិច្ឆិកាមក ខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ខ្លាំង បានប៉ះពាល់ដល់តំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ភាគឦសាន និងភាគខាងជើងប្រទេសចិន ដោយសីតុណ្ហភាពធ្លាក់ចុះពី ១២អង្សាសេទៅ ១៦អង្សារសេ នៅតំបន់ខ្លះ។

រដ្ឋបាលឧតុនិយមចិន បានប្រកាសវិធានការឆ្លើយតបគ្រាអាសន្នកម្រិតទី៤ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីដោះស្រាយព្យុះព្រិលដែលកំពុងបន្តមាន ដោយណែនាំឲ្យតំបន់ដែលរងផលប៉ះពាល់កែតម្រូវវិធានការ ដោយផ្អែកលើស្ថានភាពក្នុងតំបន់។

នៅខេត្ត Heilongjiang ការធ្លាក់ព្រិលបានជំរុញឲ្យការិយាល័យឧតុនិយម ក្នុងតំបន់ ចេញការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រមាន ៤ថ្នាក់របស់ប្រទេសចិន ហើយផ្តួចផ្តើមឲ្យមានផែនការសង្គ្រោះបន្ទាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ព្រិលនេះ។ ក្នុងខេត្ត Jilin បុគ្គលិកអនាម័យ បាន និងកំពុងបោសសម្អាតព្រិលទឹកកកចេញពីផ្លូវថ្នល់ ដោយដាក់ពង្រាយឧបករណ៍រុញព្រិលធំៗ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ។

ចំណែកនាយកដ្ឋានដឹកជញ្ជូន បានឆ្លើយតបយ៉ាងរហ័ស ចំពោះគ្រោះអាសន្នផ្លូវថ្នល់ ដោយជួយដល់យានជំនិះដែលជាប់ក្នុងព្រិល និងស្ដារស្ថានភាពចរាចរណ៍ឡើងវិញ ដោយប្រើរថយន្តសម្អាតព្រិល និងរថយន្តនគរបាល។

គួរបញ្ជាក់ថា រលកត្រជាក់នេះ ត្រូវបានគេរំពឹងថា នឹងបន្តផ្លាស់ទីទៅភាគអាគ្នេយ៍ ដែលប៉ះពាល់ដល់តំបន់កណ្តាល និងភាគខាងកើតនៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកព្យាករណ៍ បានព្យាករថា សីតុណ្ហភាព ក្នុងតំបន់ជាច្រើន នឹងធ្លាក់ចុះពី ៦អង្សាសេ ទៅ ៨ អង្សាសេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm