រាជរដ្ឋាភិបាល គ្រោង​បោះ​ប័ណ្ណ​បំណុល​រដ្ឋ​ក្នុង​ទំហំ​៣០០​លាន​ដុល្លារ នៅ​ឆ្នាំក្រោយ​

2021/10/25 10:44:01 pm        404

ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២២ រាជរដ្ឋាភិបាល គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ជា​លើកដំបូង​ចំនួន​៣០០​លាន​ដុល្លារ ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​វិនិយោគ​សាធារណៈ សំដៅ​លើ​ស្ទួយ​កំណើន ​និង​ផលិតភាព​សេដ្ឋកិច្ច​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សង្ខេប​ប្រតិបត្តិ​នៃ​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ដែល​ត្រូវ​បា​ន​កិច្ច​ប្រជុំពេញអង្គ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ អនុម័ត​ទាំងស្រុង ​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​។

ការបោះ​លក់​មូល​ប​ត្រ​បំណុល​រដ្ឋ​លើកដំបូង​នេះ ​គឺជា​ការចូលរួម​កាត់​បន្ថយ​កម្ចី​ឥណទាន​ពី​ក្រៅ​ប្រទេស ​ដោយ​រាជរដ្ឋាភិបាល ផ្តោត​លើ​ការ​គៀង គរ​ប្រភព​ហិរញ្ញប្បទាន​ពី​ខាងក្នុង​ប្រទេស​។

ទន្ទឹមនឹងនេះ ​រាជរដ្ឋាភិបាល ​បាន​កំណត់​ទំហំ​នៃ​ការ​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០២២ ​ក្នុង​កម្រិត ១ ៦០០ លាន SDR ។

ការបោះ​ពុម្ពផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​លើកដំបូង និង​ការ​ខ្ចី​ក្នុង​ទំហំ​ខាងលើនេះ ​នឹងមិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌករ​ដល់​កម្ពុជ​ទេ ពោល​គី​ជា​ទិដ្ឋភាព​បច្ចេកទេស ​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​នៅតែ​ត្រូវ​បាន​វាយ​តម្លៃថា​មាន ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ដដែល ដោយ​រាល់​សូចនាករ​បំណុល​គន្លឹះៗ​របស់​កម្ពុជា ​សុទ្ធតែ​ស្ថិតនៅក្រោម​អនុ​បាត​គោល​ទាំងអស់​។

សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ត្រូវ​បាន​រៀបចំឡើង​នៅ​ក្នុង​បរិការណ៍ ​ដែល​កម្ពុជា​កំពុង​ស្ថិតនៅ​កណ្តាល​នៃ​វិបត្តិ​កូ​វីដ​-១៩​ នៅឡើយ បន្ទាប់ពី ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ ២០២១ និង​ការបន្ត​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​បំប្លែង​ថ្មី​ជា​បន្តបន្ទាប់ ដែល​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សុខភាព សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

រាជរដ្ឋាភិបាល​បាន និង​កំពុង​បញ្ចេញ​ចំណាយ​អន្តរាគមន៍​យ៉ាង​ច្រើន​ទប់​ទល់នឹង​វិបត្តិ​នេះ ព្រម​ជាមួយ​នឹង​ការ​ត្រៀម​ដាក់​ចេញ​នូវ​ «​យុទ្ធសាស្ត្រ​ស្ដារ និង ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ថ្មី​» ​សំដៅ​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​ទូទៅ​៕

អត្ថបទ​៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm