ជម្លោះជាតិសាសន៍រារាំងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព នៅរដ្ឋ Manipur របស់ឥណ្ឌា

2024/11/28 11:59:44 pm        49

ខ្មាន់កាំភ្លើង បានចាប់ចំណាប់ខ្មាំង ៦នាក់ក្នុងខែនេះ ខណៈដែលមានការបាញ់ប្រហារគ្នាជាមួយកងទ័ព នៅក្នុងរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា បន្ទាប់ពីការបាញ់ប្រហារដោយប្រើអាវុធប្រភេទបេ៤០ បានធ្វើឲ្យរថយន្តជាច្រើនគ្រឿង និងផ្ទះសម្បែងជាច្រើនខ្នងឆេះខ្ទេច នៅតំបន់ភ្នំ Jiribam។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នា ជុំវិញបញ្ហាដី និងកូតា ក្នុងវិស័យអប់រំ ព្រមទាំងការងាររដ្ឋាភិបាល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៨នាក់ និងបានធ្វើឲ្យមនុស្សជាង ៦០.០០០នាក់ ជម្លៀសចេញពីផ្ទះសម្បែង ចាប់តាំងពីឆ្នាំមុន ដែលជាការបរាជ័យដ៏ធំបំផុត ក្នុងការអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់ សម្រាប់គណបក្សរបស់នាយករដ្ឋមន្ត្រី Narendra Modi ដែលគ្រប់គ្រងរដ្ឋនេះ។

ការបាញ់សងសឹកដោយកងទ័ព បានសម្លាប់ខ្មាន់កាំភ្លើងយ៉ាងហោចណាស់ ១០នាក់ នៅក្នុងការវាយប្រហារកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដែលអាជ្ញាធរបានស្តីបន្ទោសទៅលើក្រុម Hmar ក្នុងចំណោមជនជាតិភាគតិច Kuki ដោយនេះជាការឆ្លើយតបទៅនឹងការដុតភូមិកាលពីមុន និងការសម្លាប់មនុស្ស។

ក្រុមមន្ត្រីបានសន្មតថា ការដុត និងសម្លាប់នេះ ជាអំពើរបស់សមាជិកនៃក្រុមជនជាតិភាគតិច Meitei ដែលជាជនជាតិភាគតិចភាគច្រើនរបស់រដ្ឋ។ ក្រសួងមហាផ្ទៃឥណ្ឌា ដែលបានបញ្ជូនទាហានបន្ថែមទៅរដ្ឋ Manipur បន្ទាប់ពីមានអំពើហិង្សានោះ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

គួររំលឹកថា ជនជាតិភាគតិច Kuki និង Meitei បានប្រយុទ្ធគ្នានៅតំបន់ជើងភ្នំរបស់រដ្ឋ Manipur ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ជុំវិញការរំពឹងទុកពីការដកផលប្រយោជន៍សុខុមាលភាពពីជនជាតិ Kuki ដែលកាន់សាសនាគ្រិស្តភាគច្រើន ពោលគឺក្រុមមនុស្សដែលឥណ្ឌាចាត់ថា មិនសូវមានសមត្ថភាពប្រកួតប្រជែង ដោយយកផលប្រយោជន៍នោះបន្ថែមឲ្យជនជាតិ Meitei ដែលភាគច្រើនកាន់សាសនាហិណ្ឌូ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm       
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm