មនុស្សរត់រកទីជម្រកនៅស្ថានីយ៍រថភ្លើងក្រោមដីក្រុងគីវ ពេលដែលរុស្ស៊ី វាយប្រហារមីស៊ីលលើអ៊ុយក្រែន

2024/11/29 12:14:37 am        165

មនុស្សម្នានាំគ្នារត់រកទីជម្រកនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីនៅទីក្រុងគីវ ពេលដែលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលើប្រទេសអ៊ុយក្រែននាថ្ងៃព្រហស្បតិ៍នេះ ។

នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំជាលើកទី ២ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននាខែនេះ ក្នុងនោះក្រុមមន្រ្តីក្នុងស្រុក និងក្រុមមន្រ្តីថ្នាក់ជាតិ បានរាយការណ៍ពីការផ្ទុះគ្រាប់ និងការកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ធ្វើឲ្យប៉ះពាល់ដលមនុស្សរាប់ម៉ឺននាក់ ។

រដ្ឋមន្រ្តីក្រសួងថាមពលអ៊ុយក្រែនលោក German Galushchenko និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebook ថា ជាថ្មីម្តងទៀត ហេដ្ឋារចនាសម្ព័ន្ធថាមពលបានក្លាយជាគោលដៅវាយប្រហាររទ្រង់ទ្រាយធំរបស់សត្រូវ ។

លោក Galushchenko និយាយថា ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិអ៊ុយក្រែន បានណែនាំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់ ស្របពេលមានការវាយប្រហាររបស់រុស្ស៊ី ។

ក្រុមហ៊ុនថាមពលឯកជន DTEK របស់អ៊ុយក្រែន និយាយថា ការកាត់ផ្តាច់ចរន្តអគ្គិសនី បានធ្វើឲ្យប៉ះពាល់ដល់តំបន់គីវ ក៏ដូចជាតំបន់ Odesa, Dnipropetrovsk និងតំបន់ Donetsk ។

កាលពីមុន រុស្ស៊ីធ្លាប់វាយប្រហារទ្រង់ទ្រាយធំ ១០លើកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធមួយនេះ និងបង្កឲ្យមានការព្រួយបារម្ភពីការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលយូរមុនខែរដូវរងា ។

អំឡុងការវាយប្រហារមីស៊ីលលើតំបន់ Rivne នាថ្ងៃព្រហស្បតិ៍នេះ អភិបាលតំបន់លោក Oleksandr Koval និយាយថា អ្នកប្រើប្រាស់ ២៨ម៉ឺននាក់ ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី ។ លោកបាននិយាយផងដែរពីការអាក់ខានការផ្គត់ផ្គង់ទឹកស្អាត ដោយលោកពុំបានបរិយាយពីការខូចខាតនោះទេ ។

អភិបាលទីក្រុង Lutsk បានរាយការណ៍ពីការកាត់ផ្តាច់ចរន្តអគ្គិសនី ក្រោយការវាយប្រហារជាច្រើនរបស់រុស្ស៊ី ហើយក្រុមសេវាកម្ម កំពុងធ្វើការដើម្បីតភ្ជាប់បណ្តាញទឹកស្អាត និងប្រើប្រាស់ជម្រើសថាមពលផ្សេងទៀត ។

អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា ការវាយប្រហារដោយមីស៊ីល លើទីក្រុង Kharkiv បានធ្វើឲ្យខូចខាតអគារធុរកិច្ច និងអគារស្នាក់នៅបណ្តោះអាសន្ន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm