នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​ស៊ូដង់​ត្រូវ​ចាប់ខ្លួន​ក្នុង​ភាព​រំជើបរំជួល​ទំនងជា​រដ្ឋប្រហារ​យោធា

2021/10/25 10:46:20 pm        524

​ស៊ូដង់៖ ក្រសួង​ព័ត៌មាន​របស់​ប្រទេស​នេះ​បាន​និយាយ​ថា កងកម្លាំង​យោធា​បាន​ចាប់​ឃុំ​ខ្លួន​​នាយករដ្ឋមន្ត្រី​​បណ្ដោះអាសន្ន​ស៊ូដង់​លោក​ Abdalla Hamdok និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ។​

​ក្រុម​អ្នក​តវ៉ា​ស៊ូដង់​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​តាម​ផ្លូវ​នានា​នៃ​ទីក្រុង​កា​ទូ​ម (Khartoum) នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​ដ៏​សំខាន់​របស់​ប្រទេស​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​សកម្មភាព​ដែល​ទំនងជា​រដ្ឋប្រហារ​យោធា​។ ក្រសួង​នេះ​បាន​និយាយ​ថា បណ្ដាញ internet ត្រូវ​បាន​កាត់ផ្ដាច់ ហើយ​កងកម្លាំង​យោធា​បាន​បិទ​ស្ពាន​នានា​។ គណបក្ស Umma ដែល​ជា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​នេះ​ បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង​។

​ការ​ដណ្ដើម​កាន់កាប់​អំណាច​ដោយ​យោធា​ នឹង​ក្លាយ​ជា​ការ​ទាញ​ប្រទេស​ស៊ូដង់​ឲ្យ​ដើរ​ថយក្រោយ ដែល​បាន​ព្យាយាម​ផ្លាស់ប្ដូរ​ទៅជា​របប​ដឹកនាំ​បែប​លទ្ធិ​ពល​ធិបតេយ្យ ចាប់​តាំង​ពី​របប​មេដឹកនាំលោក Omar al-Bashir ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​។​ ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​នៅ​ថ្ងៃ​ចន្ទ​នេះមាន​ឡើង បន្ទាប់ពី​ភាព​តានតឹង​រយៈពេល​ជាច្រើន​សប្ដាហ៍រវាង​ជន​ស៊ីវិល និង​ក្រុម​មេដឹកនាំ​យោធា​ស៊ូដង់​៕​​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm