ពលដ្ឋចិន ៣នាក់ដែលត្រូវបានដោះលែងក្នុងការដោះដូរអ្នកទោសជាមួយអាមេរិក វិលត្រឡប់មកផ្ទះវិញ

2024/11/29 01:16:11 am        63

ក្រសួងការបរទេសចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពលដ្ឋចិន ៣នាក់ដែលត្រូវបានដោះលែងក្នុងការដោះដូរអ្នកទោសជាមួយសហរដ្ឋអាមេរិក បានវិលត្រឡប់មកផ្ទះវិញដោយសុខសុវត្ថិភាព ។

អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានកត់សំគាល់ផងដែរថា អ្នករត់គេចម្នាក់ដែលបានរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ផងដែរ ហើយចិននឹងបន្តកិច្ចខិតខំដើម្បីធ្វើមាតុភូមិនិវត្តន៍អ្នករត់គេច និងទទួលបានឧក្រិដ្ឋជនមកវិញ ។

អ្នកស្រី Mao និយាយថា ឋានសួគ៌មានសំណាញ់ធំធេង ប៉ុន្តែគ្មានអ្វីអាចគេចចេញពីវាបានឡើយ ហើយរដ្ឋាភិបាលរបស់អ្នកស្រី នឹងប្តេជ្ញាចិត្តរកវិធីដោះស្រាយ ដើម្បីធ្វើមាតុភូមិនិវត្តន៍ឧក្រិដ្ឋជនទាំងអស់មកវិញ ។

នៅក្នុងសេចក្តីអត្ថាធិប្បាយលើការបង្កើនការប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិកសម្រាប់ការធ្វើដំណើរទៅចិន អ្នកស្រី Mao និយាយថា ចិនតែងតែជំទាស់ការបង្កើតឥទ្ធិពលបន្លាច ហើយសង្ឃឹមថា សហរដ្ឋអាមេរិក នឹងផ្តល់កន្លែងល្អប្រសើរជាងនេះ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងបុគ្គលិក រវាងប្រទេសទាំង ២ ។

ចិនបានដោះលែងពលដ្ឋសហរដ្ឋអាមេរិកលោក Mark Swidan, Kai Li និងលោក John Leung ដែលបានធ្វើដំណើរទៅដល់មូលដ្ឋានចម្រុះ San Antonio ស្ថិតក្នុងរដ្ឋ Texas កាលពីថ្ងៃពុធ រយៈពេលប៉ុន្មានម៉ោងមុនថ្ងៃពិធីបុណ្យវិស្សមកាល Thanksgiving របស់សហរដ្ឋអាមេរិក ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm