ទង់ជាតិអ៊ុយក្រែនលេចឡើងលើអេក្រង់ដ៏ធំ អំឡុងពេលលោក Putin បំពេញទស្សនកិច្ច នៅកាហ្សាក់ស្ថាន

2024/11/29 01:18:47 am        139

ក្រសួងមហាផ្ទៃកាហ្សាក់ស្ថាន នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា នគរបាលកាហ្សាក់ស្ថាន កំពុងស៊ើបអង្កេតការលេចឡើងមួយភ្លែតនូវទង់ជាតិអ៊ុយក្រែន នៅលើអេក្រង់ LED ដ៏ធំមួយ ក្នុងទីក្រុង Astana ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីនោះ។

ទង់ជាតិរបស់ប្រទេសអ៊ុយក្រែន ដែលមានខ្សែឆ្នូតផ្តេកពណ៌ខៀវ និងពណ៌លឿង បានបង្ហាញខ្លួនមួយភ្លែត កាលពីថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) ជំនួសឲ្យទង់ជាតិរបស់រុស្ស៊ី ដែលមាន ៣ពណ៌ ស ខៀវ និងក្រហម នៅលើអេក្រង់ដែលស្ថិតនៅលើផ្លូវដ៏សំខាន់មួយរបស់ទីក្រុង Astana។

លោក Putin បានស្ថិតនៅទីក្រុងរួចហើយ នាពេលនោះ ហើយអេក្រង់ត្រូវបានបិទភ្លាមមួយរំពេច ប៉ុន្តែរូបភាព និងវីដេអូនៃឧប្បត្តិហេតុនេះ ត្រូវបានចែកចាយយ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធអ៊ីនធឺណិត។ ហើយក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងពិនិត្យមើលការពន្យល់បកស្រាយដែលអាចមានទាំងអស់ ក្នុងនោះរួមទាំងបញ្ហាបច្ចេកទេស និងការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យាផងដែរ។

គួររំលឹកថា យោងតាមការស្ទង់មតិដែលត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ប្រជាជនកាហ្សាក់ស្ថានភាគច្រើនមានអព្យាក្រឹត ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែក្នុងចំណោមអ្នកផ្សេងទៀត អ្នកគាំទ្រអ៊ុយក្រែនមានចំនួនច្រើនជាងអ្នកលម្អៀងទៅរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm