ចិនព្រមានពីការមាន «វិធានការចាំបាច់» ប្រសិនបើអាមេរិកបង្កើនការទប់ស្កាត់បន្ទះឈីប

2024/11/29 02:18:02 am        75


ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) នេះ បានព្រមានថា ខ្លួននឹងចាត់ «វិធានការចាំបាច់» នានា ដើម្បីការពារក្រុមហ៊ុនចិន ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវិធានការគ្រប់គ្រងបន្ទះឈីប បន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលរបស់លោក Joe Biden អាចបង្ហាញការរឹតបន្តឹងការនាំចេញថ្មីឲ្យបានលឿន ក្នុងសប្តាហ៍នេះ។

កាលពីសប្តាហ៍មុន សភាពាណិជ្ជកម្មអាមេរិក បានជូនដំណឹងដល់សមាជិកតាមរយៈអ៊ីម៉ែល (សារអេឡិកត្រូនិក) ថា រដ្ឋបាល លោក Biden កំពុងពិចារណាបន្ថែមក្រុមហ៊ុនបន្ទះឈីបរបស់ចិនចំនួនរហូតដល់ ២០០ក្រុមហ៊ុន ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលនឹងរារាំងក្រុមហ៊ុនផ្គត់ផ្គង់សហរដ្ឋអាមេរិកភាគច្រើនមិនឲ្យដឹកជញ្ជូនទៅកាន់ក្រុមហ៊ុនទាំងនោះ។

នៅពេលត្រូវបានសួរអំពីរបាយការណ៍ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក He Yadong បានឆ្លើយតបថា ប្រទេសចិន «ប្រឆាំងយ៉ាងខ្លាំងក្លា» នូវអ្វីដែលលោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងពង្រីកគំនិតសន្តិសុខជាតិ និង «ការរំលោភបំពាន» តាមរយៈវិធានការត្រួតពិនិត្យដែលផ្តោតលើក្រុមហ៊ុនចិន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាន និងកំពុងរឹតបន្តឹងការគ្រប់គ្រងលើឧបករណ៍អេឡិចត្រូនិក ចំពេលមានការភ័យខ្លាចថា ចិនអាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីពង្រឹងយោធារបស់ខ្លួន។

លោក He Yadong បាននិយាយថា៖ «សកម្មភាពទាំងនេះរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ធ្វើឲ្យមានអស្ថិរភាពដល់សន្តិសុខឧស្សាហកម្មសកល និងប៉ះពាល់ដល់កិច្ចប្រឹងប្រែងសហប្រតិបត្តិការ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាឧស្សាហកម្មបន្ទះអេឡិចត្រូនិកសកល»។ ហើយលោកបានបន្ថែមថា៖ «ប្រសិនបើសហរដ្ឋអាមេរិកទទូចបង្កើនវិធានការត្រួតពិនិត្យខ្លាំងឡើងៗនោះ ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិស្របច្បាប់របស់សហគ្រាសចិន»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm