ការផ្ទុះមួយបានកើតឡើងនៅក្រៅហាងលក់នំមួយកន្លែង ស្ថិតនៅតំបន់ភាគពាយ័ព្យទីក្រុងញូវដែល្លី ប្រទេសឥណ្ឌានាថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ។
ឧបទ្ទេហេតុនេះ បានកើតឡើងនៅជិតជញ្ជាំងសួនកម្សាន្ត ស្ថិតក្នុងសង្កាត់ Prashant Vihar របស់ទីក្រុងដែល្លី ហើយនគរបាល កំពុងស៊ើបអង្កេតលើម៉្សៅពណ៌ស ដែលត្រូវបានរកឃើញនៅរាយប៉ាយក្នុងកន្លែងកើតហេតុ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងកងកម្លាំងសន្តិសុខ ត្រូវបានមើលឃើញនៅកន្លែងកើតហេតុ ដែល បានបិទ ស្របពេលដែលការស៊ើបអង្កេតបន្ថែមទៀត ត្រូវបានធ្វើឡើង ។
គួរឲ្យដឹងថា កាលពីខែតុលាកន្លងទៅ ហេតុការណ៍ផ្ទុះមួយផ្សេងទៀត ត្រូវបានគេរាយការណ៍នៅក្រៅសាលាកងកម្លាំងនគរបាលបម្រុងកណ្តាល(CRPF) ស្ថិតក្នុងសង្កាត់ Prashant Vihar ខណ្ឌ Rohini ដែលបណ្តាលឲ្យខូចខាតហាង និងរថយន្តនៅក្បែរនោះ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ៕