ក្រុមហ៊ុន​ជប៉ុន​ចង់​វិនិយោគ​ដាំ​ដើម​ដំបងយក្ស ​និង​ស្វាយចន្ទី​នៅ​តំបន់​អតីត​ចម្ការមីន

2021/10/25 11:09:19 pm        677

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (CMAC) បាន​ថ្លែងថា មាន​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន បាន​ចាប់អារម្មណ៍​ធ្វើការ​វិនិយោគ​ដាំ​ដំណាំ​ដើម​ដំបងយក្ស ​និង​ដាំ​ស្វាយចន្ទី ​ដើម្បី​ចូលរួម​កសាង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ។

ក្នុង​កិច្ចប្រជុំ​តាម Zoom ជាមួយ​ដៃគូ​ជប៉ុន​ជា​ក្រុម​ជំនាញ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឧបករណ៍​បោសសំអាត​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៥ ​ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ​នៅក្នុង​កិច្ចប្រជុំ​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​បាន​បង្ហាញ​នូវ​គោលបំណង ចង់​ចូលរួម​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម នៅ​តំបន់​ដែល​បោសសំអាត​គ្រាប់មីន​រួច ។

ឯកឧត្តម ​បន្តថា ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ចង់​ធ្វើការ ​វិនិយោគ​ដាំ​ដំណាំ​ដើម​ដំបងយក្ស ​ដែល​ដើម​វា​អាច​ផលិត​ជា​ចំណីអាហារ និង​ទឹក​ផ្លែឈើ មាន​ទីផ្សារ​ធំ​ទូលាយ​រួចហើយ ជាមួយនេះ​ក្រុមហ៊ុន​ចង់​ដាំ​ដំណាំ​ស្វាយចន្ទី និង​ក្រុម​វិនិយោគ​ជប៉ុន​មួយ​ចំនួនទៀត ​មាន​ចេតនា​ចូលរួម​កសាង​សេដ្ឋកិច្ច ជាមួយ​ពលរដ្ឋ​ខ្មែរ ​ដែល​មាន​ដី​ក្រោយ​បោសសំអាត​មីន​រួច ។

ក្នុង​កិច្ចប្រជុំ​នោះ​ ឯកឧត្តម​អគ្គនាយក បាន​លើក​ជា​គំនិត​ផ្ដួចផ្ដើម ស្នើសុំ​អភិវឌ្ឍ​គម្រោង​ដី​សម្បទាន​សង្គមកិច្ច ដែល​រាជរដ្ឋាភិបាល​ចែកជូន​ប្រជាពលរដ្ឋ​គ្មាន​ដីធ្លី ​ដើម្បី​កសាង​សេដ្ឋកិច្ច​ថ្មី ​ ដោយ​ធ្វើ​សមាហរណកម្ម ​ការរំដោះ​ដី​មាន​បញ្ហា​គ្រាប់មីន​ សង់​លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ផ្លូវ ធារាសាស្ត្រ សាលារៀន ផ្សារ រោងចក្រ​ផលិតផល​កសិកម្ម បម្រើ​ក្នុងស្រុក និង​នាំចេញ​” ។

ឯកឧត្តម ហេង រតនា បាន​បន្ថែមថា ការចូលរួម​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ ​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​មាន​លំនៅដ្ឋាន ​ មានមុខ​របរ មាន​ប្រាក់ចំណូល ​មាន​ផលិតផល​កសិកម្ម​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​ដំណាំ​យុទ្ធសាស្ត្រ​រយៈពេល​វែង ​មាន​ទីផ្សារ​ច្បាស់លាស់ តាមរយៈកសិកម្ម​តាម​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន​ជប៉ុន ​ដែល​មាន​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ​ ក្រុមហ៊ុន​វិនិយោគ​ជាមួយ​ពលរដ្ឋ មានកំ​លាំង​ពលកម្ម​នៅក្នុង​មូលដ្ឋាន​ជាស្រេច ​ដោយ​គ្មាន​ទំនាស់​ដីធ្លី​ឡើយ ។

​ឯកឧត្តម បាន​បញ្ជាក់ថា ​គំរោង​បែបនេះ ​អាច​ទាក់ទាញ​បាន​នូវ​ការ​គាំទ្រ​ពេញទំហឹង ពី​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​គ្មាន​ដីធ្លី ​និង​គាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ​និង​ដឹកនាំ​ប្រទេស​ទៅជា​ប្រទេស​អភិវឌ្ឍន៍​ត្រឹម​ឆ្នាំ​២០៥០ របស់​រាជរដ្ឋាភិបាល ។

ក្នុង​កិច្ចប្រជុំ​នោះ ដៃគូ​ជប៉ុន​ចាប់អារម្មណ៍​ជាខ្លាំង ​ជាមួយ​គំនិត​ផ្តួចផ្តើម ​របស់​ឯកឧត្តម អគ្គនាយក និង​បាន​សំណូមពរ​ឱ្យ​គិតគូរ​រៀបចំ​ខ្លឹមសារ​ ដើម្បី​អភិវឌ្ឍន៍​ឱ្យក្លាយ ​ជាការ​ពិត ​ជាក់ស្តែង​តែម្តង ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm