ពលរដ្ឋ​នៅ​ភ្នំពេញ​បន្ត​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ខណៈ​យុទ្ធនាការ​នឹង​បញ្ចប់​នៅ​ចុងខែ​នេះ​

2021/10/25 11:24:02 pm        463

ភ្នំពេញ ៖ ​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែតុលា​នេះ ​បន្ត​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ខណៈ​យុទ្ធនា​ការ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​នេះ​។

ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ពលរដ្ឋ​មក​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ​នា​ថ្ងៃទី​២៥ ខែតុលា​នេះ ​បាន​ប្រាប់​BTV​ឱ្យដឹងថា​ មូលហេតុ​ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​គឺ​ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​មេរោគ​បំប្លែងខ្លួន​ថ្មី​ប្រភេទ​Delta​។​ ក្រៅពីនេះ ពួកគាត់​បាន​អគុណ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ ដែល​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​។

យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ហៅថា ​ដូ​ស​ជំរុញ ជូន​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ ​បាន​ចាប់ផ្តើម​ឡើង​ពី​ថ្ងៃទី​១១ ​ខែតុលា រហូតដល់​ថ្ងៃទី​៣១ ​ខែតុលា ក្នុង​ខណ្ឌ​ចំនួន​១១ ខណៈ​ខណ្ឌ​បី​ទៀត រួមមាន ខណ្ឌដូនពេញ​ ខណ្ឌ​ជ្រោយចង្វារ ​និង​ខណ្ឌ​ព្រែក​ព្នៅ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​៣០​ ខែតុលា​នេះ​។

នៅ​កម្ពុជា​ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ​ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​៕

​អត្ថបទ​៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm