កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់​ដែល​នៅ​កៀក​ពលរដ្ឋ​ ត្រូវ​ដឹង​សុខទុក្ខ​ពលរដ្ឋ​

2021/10/26 12:11:42 am        561

​ភ្នំពេញ៖ ​ឯកឧត្តម សៅ សារឿន លើកឡើងថា ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់​ដែល នៅ​ជិត​និង​គៀង​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​ដឹង​អំពី​សុខទុក្ខ​និង​កង្វះខាត​ដែលជា​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។​

​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សេវា និង​ជានា​យកនាយកដ្ឋា​ន​កិច្ចការ​យោធា​ស៊ីវិល ក្រសួងការពារជាតិ សមាជិក​គណៈកម្មាធិកា​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុម​ការ ងារ ចុះជួយ​ស្រុក​វ៉ារិន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ជុះ​ជួយ​ឃុំ​វ៉ារិន បានលើកឡើង​យ៉ាង​ដូច្នេះ​ក្នុងឱកាស ដឹកនាំ​សមាជិក​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន ដើម្បី​ចុះមក​ត្រួត​ពិនិត្យមើល​ដោយផ្ទាល់ ស្ថានភាព​ជំនន់​ទឹកភ្លៀង​ហូរ​កាត់ផ្តាច់​ផ្លូវលំ នៅ​ភូមិ​ឃុំ វ៉ារិន ខេត្តសៀមរាប ទន្ទឹមនឹង​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើ​របាយការណ៍​កន្លងមក​នោះ​។​

​ឯកឧត្តម បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​និង កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ថ្នាក់ ដែល​បាន​សហការ​ថែរក្សា​សណ្តាប់ធ្នាប់​ព្រមទាំង​ដោះស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុងមាន​វិបត្តិ​កូ​វីដ​១៩ ដែលជា​អំ​រែក​ដ៏​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល​នោះ បន្ថែម​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​ទៀត​។ ទន្ទឹមនេះ ឯកឧត្ដម​បាន​ជម្រុញ​ឲ្យ​ក្រុមការងារ​ជំនាញ បន្ទាប់ពី​ទឹកជំនន់​ស្រក​ទៅ​ត្រូវ​សិក្សា​លើក​គំរោង​ជួយ​ជុល​ស្តារ​ផ្លូវ​ដែល​ខូចខាត​ធ្វើយ៉ាងណា​ឲ្យ​មាន​គុណភាព ក្នុងនោះ​ឯកឧត្តម​ក៏បាន ស្នើ ឲ្យ​ក្រុម ការងារ​ត្រូវ​ធ្វើជា​ទំនប់​បង្ហៀរ​ឬ​ដា​ឡូត៍បន្ថែម ដើម្បី​បញ្ចៀស​មុខទឹក​ដែល​តែងតែ​ជន់​លិច​និង​ហូរ​កាត់ផ្តាច់​ជា​រៀងរាល់ឆ្នាំ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​មានគុណ​ភាពរឹងមាំ​និង​ប្រើប្រាស់​បានយូរ​អង្វែង​។

ផ្លូវ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់ ហើយ​ឯកឧត្តម​ក៏ បាន​ឧបត្ថម្ភ ថវិកា​មួយចំនួន​សម្រាប់​ប្រើប្រាស់​ជួសជុល​ផ្លូវ​មួយចំនួន​ស្ថិតនៅក្នុង​ឃុំ​វ៉ារិន​នេះ​ផងដែរ​។​ ​លោក ឈ​យ អឿន មេឃុំ​វ៉ារិន បាន​រាយការណ៍​ថា ទន្ទឹម​ប្រជាពលរដ្ឋ ទូទាំងប្រទេស​កំពុងមាន វិបត្តិ​ធ្ងន់ធ្ងរ​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩ ព្រមទាំង​មាននូវ​គ្រោះទឹកជំនន់​ជា​បន្តបន្ទាប់​បន្ថែមទៀត​។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ឃុំ​វ៉ា​វិ​ន​ក៏បាន​បន្ត​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ជា​រៀងរាល់ឆ្នាំ​។ ជាក់ស្តែង​ក្នុង​ខែតុលា​ឆ្នាំ​២០២១​នេះ​ឃុំ​វ៉ារិន​មាន​ផលប៉ះពាល ជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា​បណ្តាលឱ្យ​លិច​ផ្លូវ​ក្រាល គ្រោះ​ក្រហម​ពី​ភូមិ​វ៉ារិន ទៅ​ភូមិ​នេ​ល នៅ​ចំណុច​អូរ​ធំ ហូរ​លិច​ផ្លូវ​ប្រវែង​១០០​ម៉ែត្រ ហូរ​កាត់ផ្តាច់​២​កន្លែង មួយកន្លែង ប្រវែង ៧​ម៉ែត្រ ជា​គម្រោង​ថវិកា​ឃុំ ។

ផ្លូវ​ក្រាល​គ្រោះ​ក្រហម​១​ខ្សែ​ទៀត​ក្នុងភូមិ​គោក​ស្រុក ជន់​លិច​ប្រវែង ៥០​ម៉ែត្រ ដាច់​ផ្លូវ​៥​ម៉ែត្រ ជា​ផ្លូវ​គំរោង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប​។ ផ្លូវដី ស នៅ​ភូមិ​ជប់​ម្លូ​រដាច់ ៤​កន្លែង​១ កន្លែងៗ​ប្រវែង​១៥​ម៉ែត្រ ដែល ធ្វើ​ដោយ​ថវិកា​សហ​គន៍​។ ផ្លូវដីសនៅ​ភូមិ​អូរ​ត្រាច ដាច់​ ៥​កន្លែង ១​កន្លែងៗ​១៤ម៉ែត្រ ដែល​ធ្វើ​ដោយ​ថវិកាសហគមន៍ និង​ពី​ថវិកា​ឯកឧត្តម​ប្រធាន​ក្រុមការងារ​អំឡុង​ឆ្នាំ​២០១៨។ ជំនន់​ទឹកភ្លៀង​បានធ្វើឲ្យ​ប៉ះពាល់​ផលដំណាំ​កសិកម្មមានចំការ​ដំឡូង​របស់​ប្រជាពលរដ្ឋ​ចំនួន​២៥០​ហិតា៕ អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm