របាយការណ៍ IAEA ៖ អ៊ីរ៉ង់គ្រោងពង្រីកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមថ្មី

2024/11/29 07:11:03 pm        140

របាយការណ៍សម្ងាត់មួយរបស់អង្គការឃ្លាំមើល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) ថា អ៊ីរ៉ង់បានជូនដំណឹងដល់អង្គការឃ្លាំមើលនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិថា ខ្លួនគ្រោងនឹងដំឡើងឧបករណ៍ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមជាង ៦.០០០គ្រឿង នៅឯរោងចក្ររបស់ខ្លួន ហើយនាំយកឧបករណ៍ចម្រាញ់ជាច្រើនទៀតដែលមានស្រាប់ ដាក់ឱ្យដំណើការ។

របាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ រៀបរាប់លម្អិតអំពីអ្វីដែលអ៊ីរ៉ង់ចង់បង្ហាញប្រាប់ពិភពលោក នៅពេលខ្លួននិយាយថា នឹងបន្ថែមឧបករណ៍ចម្រាញ់រាប់ពាន់គ្រឿងដើម្បីឆ្លើយតបទៅនឹងសេចក្ដីសម្រេចប្រឆាំងទីក្រុងតេអេរ៉ង់ ដែលក្រុមប្រឹក្សាភិបាល ៣៥ប្រទេសរបស់ IAEA បានអនុម័តកាលពីសប្តាហ៍មុន តាមសំណើរបស់ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។

សមត្ថភាពចម្រាញ់កាន់តែច្រើនមានន័យថា អ៊ីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបានលឿនជាងមុន ដែលអាចបង្កើនហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ។ អ៊ីរ៉ង់ បដិសេធថាមិនចង់បង្កើតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែមហាអំណាចលោកខាងលិចនិយាយថា ពុំមានប្រទេសណាមួយដែលចម្រាញ់បានសារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ៦០% នៃភាពសុទ្ធ - ជិតប្រហែល ៩០% ជាកម្រិតអាវុធ - ដោយមិនប្រើដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ។

អ៊ីរ៉ង់មានម៉ាស៊ីនចម្រាញ់អ៊ុយរ៉ានីញ៉ូមជាង ១០.០០០គ្រឿងរួចហើយ ដែលដំណើរការនៅរោងចក្រក្រោមដីចំនួនពីរនៅក្រុង ណាតាន់ (Natanz) និង ហ្វ័រដូ (Fordow )និងរោងចក្រសាកល្បងនៅលើដីមួយនៅក្រុង Natanz។ របាយការណ៍បានគូសបញ្ជាក់អំពីផែនការដំឡើងម៉ាស៊ីន ៣២ជួរបន្ថែមទៀត ឬចង្កោមនៃម៉ាស៊ីនជាង ១៦០គ្រឿង និងបណ្ដុំដ៏ធំនៃម៉ាស៊ីន IR-6 កម្រិតខ្ពស់រហូតដល់ ១.១៥២គ្រឿង៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm