ឯកឧត្ដម យឹម ឆៃលី​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ​មានការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ

2021/04/27 09:59:58 am        33

​ក្រចេះ​៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ អម​ដំណើរ​ដោយ​ឯកឧត្ដម អ៊ិត ប្រាង្គ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​, ឯកឧត្ដមរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ អាជ្ញាធរ​ដែនដី​នៅ​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោម​ការ​វិនិយោគ​រប​ស់​ក្រុមហ៊ុន​យូ​ប៊ី​អ៊ី ឌី​វេ​ល​ឡប់​មេន​។


​លោក ចាង លូ​ជឺ អគ្គនាយក​ក្រុមហ៊ុន ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យូ​ប៊ី​អ៊ី ឌី​វេ​ល​ឡប់​មេន គឺជា​ឧទ្យាន​ឧស្សាហកម្ម​ដ៏​ធំ​ទូលំទូលាយ​ថ្នាក់​ជាតិ ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប ដែល​មាន​ផ្ទៃដី​គម្រោង​ទំហំ​ប្រមាណ ​៩​គីឡូម៉ែត្រ​ក្រឡាក្នុង​ទុន​វិនិយោគ​ ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ក្លាយ​ជា​ចង្កោម​នៃ​ការ​ច្នៃ​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និង​ឧស្សាហកម្ម​។ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សាង​សង់​រោង​ចក្រ​ថាមពល​អគ្គិសនី កន្លែង​ស្តុក​ទឹក រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ជាដើម ដោយ​អាច​ទទួល​សហគ្រាស​ជាង ​១០០​កន្លែង និង​ផ្ដល់​ការងារ​ប្រមាណ ​៦​ម៉ឺន​នាក់​។ គម្រោង​នេះក៏​ត្រូវ​បា​ន​បញ្ចូល​ក្នុង​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ “​ផ្លូវ​១​ខ្សែក្រវាត់​១” នៃ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍ​ន៏ និង​កែទម្រង់​ប្រទេស​ចិន ហើយ​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​ចុះបញ្ជី​ជា​គម្រោង​អាទិភាព​ សម្រាប់​ការ​ផ្សព្វផ្សាយ​ក្រៅ​ប្រទេស​នៃ “​ផ្លូវ​១​ខ្សែក្រវាត់​១” នៃ​ខេត្ត​សាន​ទុង​។


លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះរួម​មានៈ ១. ក្រុមហ៊ុន លីម​រ៉ូយ៉ាល់​ជ័​ញ​ស្តុក (LIM ROYAL JOINT STOCK CO., LTD) បើក​រោងចក្រ​កែច្នៃ​គ្រឿង​សង្ហា​រឹម​, ២. ក្រុមហ៊ុន ZHONG QI LI HUI CABLE CO., LTD ផលិត​ខ្សែភ្លើង និង​ខ្សែកាប​, ទី​៣. ក្រុមហ៊ុន​ឧស្សាហកម្ម​កៅស៊ូ Car Far Rubber Industrial Co., Ltd វិនិយោគ​លើ​ផ្ទៃដី​ ៤០ហិច​តា មាន​សមត្ថភាព​ផលិត​ជ័រកៅស៊ូ​ស្តង់ដារ​ប្រចាំ​ឆ្នាំ​ប្រមាណ​ ៥​ម៉ឺន​តោន និង​មាន​ទិសដៅ​បង្កើត​រោងចក្រ​ផលិត​កង់​រថយន្ត​ទៀត​ផង​, ទី​៤. ក្រុមហ៊ុន ហ្គ្រី​ន​លី​ត​ឌ័​រ ខេ​ម​បូ​ឌា (Green Leader (Cambodia) Co., Ltd ដែល​មាន​សមត្ថភាព​ផលិត​ម្សៅ​ដំឡូង​មី ១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​, ទី​៥. ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរ​ជាតិ​ចិន-កម្ពុជា​, ទី​៦. ក្រុមហ៊ុនស៊ូ​សាង​ខេ​ម​បូ​ឌា អ៊ី​ន​ដាស់​ស្ទ្រី (SHU​SHANG CAMBODIA INDUSTRY CO., LTD) វិនិយោគ​លើ​ផ្ទៃដី​ ៣១០​ហិច​តាលើ​រោង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​, ការ​បោះពុម្ព និង​ឧបករណ៍​ផ្នែក​រឹង​។ ជាមួយ​នោះ​ក៏​មាន​ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​ជា​ច្រើន​ ទៅលើ​ការកែច្នៃ​សម្ភារៈ​សំណង់​, ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ម៉ូតូ និង​ផលិត​រថយន្ត​គ្រប់​ប្រភេទ និង​ក្រុមហ៊ុន​កែច្នៃ​ថ្ម​ម៉ាប ។​ល​។


​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​បាន​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប ដែល​បាន​វិនិយោគ​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ក្រចេះ​នេះ ពិសេស​ការផលិត​ជ័រកៅស៊ូ និង​ឈាន​ទៅ​បង្កើ​ត​​រោងចក្រ​ផលិត​កង់​រថយន្ត ព្រោះ​តំបន់​នេះ​មាន​ដំណាំ​កៅស៊ូ​ច្រើន​ ដែល​អាច​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដល់​រោងចក្រ​។ ម្យ៉ាងទៀតការផលិត​ខ្សែភ្លើង និង​ខ្សែកាប ពិតជា​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ក​ម្ពុ​ជា និង​តម្លៃ​កាន់តែ​ទាប ព្រោះ​កម្ពុជា​បច្ចុប្បន្ន ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ត្រូវការ​ខ្សែភ្លើង ​ឬ​ខ្សែកាប​ច្រើន​ក្នុង​ការងារ​ឧស្សាហកម្ម និង​ការប្រើប្រាស់​ទូទៅ​ប្រចាំថ្ងៃ​។​


ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ធំ​ជាង​នេះ​ទៀត បើ​ទោះ​បី​ជា​បច្ចុប្បន្នក្រុមហ៊ុន​នេះបាន​បោះ​ទុន​វិនិយោគ​ នៅ​ខេត្ត​មណ្ឌល​គី​រីលើ​វិស័យ​កសិកម្ម, ខេត្ត​ព្រះសីហនុលើ​ផ្នែក​សណ្ឋាគារ វិឡា និង​អចលនទ្រព្យ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ​នេះ និង​សូម​ជួយ​ទាក់ទាញ​វិនិយោគិន ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត​។


​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​វិនិយោគ​ដាំ​ដំណាំ​ណា​ ដែល​ទីផ្សារ​នៅ​ប្រទេស​ចិន​ត្រូវការ ដើម្បី​ងាយស្រួល​នាំ​ចេញទៅ​ប្រទេស​ចិន ព្រោះ​កម្ពុជា និង​ចិនបាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរួចហើយ សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​


ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ផ្ដាំផ្ញើ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ សូម​សហការ និង​ជួយ​សម្របសម្រួល​គ្រប់​បែប​យ៉ាង​ដល់​ក្រុមហ៊ុន ក្នុង​ដំណើរការ​វិនិយោគ​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​នេះ និង​សូម​ឲ្យ​ក្រុមហ៊ុន​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​លើ​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់​នៃ​ប្រទេស​កម្ពុជា​៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm