នាយករដ្ឋមន្ត្រីលីបង់ អំពាវនាវឲ្យដាក់សម្ពាធដើម្បីបញ្ឈប់ការបំពានបទឈប់បាញ់របស់អ៊ីស្រាអែល

2024/11/29 09:14:45 pm        172

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រីប្រទេសលីបង់ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានជំរុញឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡា។

លោក Mikati បានថ្លែងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន កាលពីព្រឹកថ្ងៃពុធ។ លោក Mikati បានអរគុណលោក Macron សម្រាប់ជំនួយរបស់លោកដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល និងបានឈានដល់ការយោគយល់ក្នុងរឿងនេះ។

លោក Mikati និយាយថា ការបំពានកាលពីថ្ងៃព្រហស្បតិ៍លើកិច្ចព្រមព្រៀងបទឈប់បាញ់ បានបណ្តាលឱ្យមានមនុស្សរងរបួស និងបង្កការខូចខាតច្រើន។

នៅក្នុងការរំលោភលើកិច្ចព្រមព្រៀងលើកដំបូង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់លើរថយន្តមួយគ្រឿង ក្នុងភូមិភាគអាគ្នេយ៍ទីក្រុង Markaba បានបណ្តាលឱ្យជនជាតិលីបង់ពីរនាក់រងរបួស។ ក្រោយមក ប្រភពពីយោធាលីបង់ បាននិយាយថា យានដ្រូនរបស់អ៊ីស្រាអែល បានវាយឆ្មក់លើការប្រមូលផ្តុំមួយ នៅក្នុងភូមិ Taybeh ធ្វើឱ្យមនុស្សបួននាក់ផ្សេងទៀត រងរបួស។

កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូននៅភាគខាងត្បូងប្រទេសលីបង់ ដោយចាត់ទុកថា វាជាការបាញ់ព្រមាន។

កងកម្លាំងIDF និយាយថា «ជនសង្ស័យ» ច្រើននាក់ មួយចំនួនជិះលើរថយន្ត បានចូលទៅក្នុងតំបន់នៅភាគខាងត្បូងប្រទេសលីបង់ ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        21
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm