ភ្នាក់សេវាកម្មបានដើរតួសំខាន់ណាស់ ក្នុងការធ្វើឱ្យទីផ្សារអចលវត្ថុមានភាពរឹងមាំ

2024/11/29 09:57:25 pm        414

មន្រ្តីជាន់ខ្ពស់និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា ចាត់ទុកភ្នាក់សេវាកម្ម គឺដើរ​តួសំខាន់​ណាស់ លើកផ្នែកទិញ លក់ និងជួល អចលនវត្ថុ ក្នុងនោះ​ប្រសិន​ការ​ផ្តល់​នូវ​សេវា​កម្ម​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និងប្រកដោយវិជ្ជាជីវៈ នឹងធ្វើឱ្យទីផ្សារលើវិស័យនេះ មានភាពរឹងមាំ។

ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា លើក​ឡើង​នៅ​ក្នុង​កម្ម​វិធី​មហាសន្និបាតលើក ទី១៤ និងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធាន​សមាគម និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ២០២៤- ២០២៦ និង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា វិបត្តិហិរញ្ញវត្ថុ បានកើតឡើង នៅឆ្នាំ១៩៩៦-១៩៩៧ និងឆ្នាំ ២០០៨-២០០៩ ដែលបញ្ហាមួយចំនួន ក៏កើតឡើងពីការវាយតម្លៃ ចំណែកវិបត្តិ​ដែល​កើតឡើង​នៅ​សហរដ្ឋ​អាមេរិក ក៏មានការប៉ះពាល់ដល់អ្នកពាក់ព័ន្ធជាច្រើន ទាំងក្រុមហ៊ុន RealEstate និង​ក្រុមហ៊ុន​អ្នក​វាយតម្លៃជាដើម។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាវិបត្តិខាងលើនេះ គឺធ្វើឱ្យយើងបានសិក្សារៀនសូត្របន្ថែម ដើម្បី​ពង្រីក​ខ្លួន​ចាប់យកមុខរបរ និង ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ, ចំណែកភ្នាក់សេវាកម្ម គឺ​បាន​ដើរ​តួសំខាន់​ណាស់លើកផ្នែកទិញ លក់ និងជួលអចលនវត្ថុជាដើម ហើយវិស័យនេះល្អឬមិនល្អ គឺ​អាស្រ័យលើបងប្អូនដែលរកស៊ីទទួលលើផ្នែកសេវាកម្មអចលនវត្ថុនេះផងដែរ ក្នុងនោះ​ប្រសិន​យើង​ផ្តល់ នូវសេវាកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ នឹងធ្វើឱ្យ​ទីផ្សារ​លើ​វិស័យ​នេះ​មាន​ភាពរឹងមាំល្អប្រលើរ។

ចំណែក លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ផង​ដែរថា ចំពោះ ផលដែលបានកើតឡើងមកដល់ពេលនេះ គឺយើងបានរួបរួមគ្នា ខិតខំ​ប្រឹង​ប្រែង​គៀងគរ ដើម្បីឱ្យសមាជិក និងភ្នាក់ងាររបស់សមាគម បានធ្វើការជាមួយយ៉ាងច្រើន ដើម្បី​ជំរុញ​អភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន ជាពិសេសគឺការជួយគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ ពី​និយ័តករ​អាជីវកម្ម អចលនវត្ថុ និងបញ្ចំាផងដែរ ទើបធ្វើឱ្យសមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា សម្រេចបាននូវ សមិទ្ធផលផ្សេងៗគួរកត់សម្គាល់។

ជុំវិញបញ្ហានេះដែរ, លោក សន សៀប ក៏បានធ្វើការចែករំលែកអំពីផែនការសកម្មភាព បទ​ពិសោធន៍ និងទស្សនៈថ្មីៗ មួយចំនួន ដើម្បីជំរុញការកសាង នូវភាពជជោគជ័យ និងការ​ដោះស្រាយ​បញ្ហាប្រឈមផ្សេងៗ នៅក្នុងវិស័យអចលវត្ថុ ឱ្យមានភាព ល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm