សមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ស្វែងរកកាលានុវត្តភាពវិស័យយានយន្តនៅកម្ពុជា

2024/11/29 10:12:09 pm        550

សភាពាណិជ្ជកម្មកម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​សមាគម​អ្នក​ចែក​ចាយ​យាន​យន្តមកពីខេត្តក្វាងទុង ប្រទេសចិន ខណៈគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ច​នៅ​កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យាន​យន្ត​នៅ​កម្ពុជា ដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។

កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន សម្រាប់​កម្ពុជា និងលោកស្រី យាន ហ្វេយ (Yan Fei) ប្រធាន​សមាគម​អ្នក​ចែក​ចាយ​យាន​យន្ត​ខេត្ត​ក្វាងទុង នៅទីក្រុងភ្នំពេញ។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ឲ្យដឹងថា ក្នុងអង្គប្រជុំនេះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម បានជម្រាប​ជូន​ភ្ញៀវ អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យយានយន្តនៅកម្ពុជា ក៏ដូចជា​វិស័យ​សក្តានុពល សម្រាប់​កិច្ច​សហ​ប្រតិបត្តិការរួមគ្នា ថែមទាំងបានលើកឡើងនូវទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជានិងចិន និង​ការ​ប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​ប្រទេសទាំងពីរ​ក្នុង​ការ​ជំរុញទំនាក់ទំនង​សេដ្ឋកិច្ច​ដោយ​អនុលោម​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។

ក្នុងអង្គប្រជុំខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់​បច្ចេក​វិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេស​មាន​ស្ថិរភាព​នយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និង​មានបរិយកាសធុរកិច្ចល្អប្រសើរ។

ជាមួយនេះ លោកស្រី យាន ហ្វេយ រួមនិងគណៈប្រតិភូធុរកិច្ច​សមាគម​អ្នក​ចែក​ចាយ​យាន​យន្ត​ខេត្ត​ក្វាងទុង បង្ហាញនូវចំណាប់អារម្មណ៍ចំពោះទីផ្សារយានយន្តនៅកម្ពុជា និងចង់សិក្សា​ស្វែងយ​ល់​ប​​ន្ថែមអំពីបរិមាណលក់ តម្រូវការយានយន្តថ្មីនិងយានយន្តប្រើប្រាស់រួច និងតម្រូវ​ការ​គ្រឿង​បន្លាស់​យាន​យន្ត។ គណៈប្រតិភូធុរកិច្ចខេត្តក្វាងទុង ក៏សិក្សាស្វែងយល់​ផង​ដែរ​អំពី​ច្បាប់​បទ​ប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការនាំចូលយានយន្ត ក៏ដូចជាស្ថានភាព នៃ​ការ​ផ្តល់ក​ម្ចី​ទិញ​លក់​យានយន្តនៅកម្ពុជា។

បើតាម ឯកឧត្តមអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ស្ថាប័នទាំងពីរមានសុទិដ្ឋិនិយមថា ដំណើរ​ទស្សន​កិច្ច​របស់គណៈប្រតិភូខេត្តក្វាងទុងនាពេលនេះ គឺជាការវិវត្តន៍​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ទំនាក់ទំនងឧស្សាហកម្មយានយន្តរវាងកម្ពុជានិងចិន និងកិច្ចសហប្រតិបត្តិការ​នា​ពេល​អនាគត​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ
2026/09/22 08:30:18 pm        1
ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
2026/09/22 08:03:49 pm        1
រដ្ឋាភិបាលជំរុញគោលនយោបាយសុវត្ថិភាពចរាចរណ៍តាមរោងចក្រ ការពារជីវិតកម្មករ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
2026/09/22 07:58:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ

2026/09/22 08:30:18 pm
​ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
2026/09/22 08:03:49 pm
​រដ្ឋាភិបាលជំរុញគោលនយោបាយសុវត្ថិភាពចរាចរណ៍តាមរោងចក្រ ការពារជីវិតកម្មករ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
2026/09/22 07:58:51 pm
​ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
2026/09/22 07:52:06 pm
​វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃការបង្ក្រាបបទល្មើស Online Scams នៅកម្ពុជា
2026/09/22 07:46:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm