យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក"

2024/11/29 10:18:21 pm        548

មន្ទីរកិច្ចការនារីខេត្តព្រះវិហារ សហការជាមួយអង្គការUNFPA និងអង្គការអាដ្រា រៀបចំយុទ្ធនាការ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឆ្នាំ ២០២៤ ក្រោមប្រធានបទ "រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក" ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមាន ការចូលរួមពីសំណាក់ លោកស្រី អភិបាលរងស្រុក សង្គមថ្មី លោកស្រីអនុប្រធាន មន្ទីកិច្ច ការនារីខេត្ត អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដែលពិធីនេះបានប្រព្រឹត្តទៅ នៅបរិវេណវិទ្យាល័យសង្គមថ្មី ស្ថិតក្នុង ឃុំ ចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុកសង្គមថ្មី បានឱ្យដឹងថា យុទ្ធនាការ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីគឺជាសកម្មភាព និងជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សាលើស្ត្រី និង ក្មេងស្រីដែលកើតមានឡើង ក្នុង​ស្ថានភាព​ជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់ ​សាធារណៈជន និងសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទៅលើស្ត្រី និងក្មេងស្រី។

យោងតាមប្រវត្តិយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលអានដោយ លោកស្រី ផន កែវផុន អនុប្រធានមន្ទីកិច្ចការនារី បានឱ្យដឹងថា យុទ្ធនាការ នេះចាប់ផ្ដើមឡើង​នៅក្នុងឆ្នាំ១៩៩១ ដោយ ក្រុមបុរសជនជាតិកាណាដា មួយក្រុម។ ក្រោយមកយុទ្ធនាការ នេះត្រូវបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោក រហូតបានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិកំណត់ ជាផ្លូវការនៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាស ទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់ អំពើហិង្សាលើស្ត្រីតាមរយៈមហាសន្និបាតលើកទី៨៣ របស់អង្គការសហប្រជាជាតិ។

លោកជំទាវ ខូយ ប៊ុនថាន បានថ្លែងឱ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុង គោលបំណងសំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន, លើក​កម្ពស់​ឥរិយាបថវិជ្ជមានរបស់សាធារណជន និង អ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះ​ដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ, កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គម ស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរ ជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

លោកជំទាវបានបន្តថា ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះ ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់​ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំ យុទ្ធនាការ១៦ ថ្ងៃ ឡើងជា​រៀងរាល់​ឆ្នាំ ដើម្បីឆ្លើយតបទៅ ​នឹងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែល​បាន​បញ្ជាក់អំពីការ​លើកកម្ពស់ការឆ្លើយតប​ប្រកប​ដោយបរិយាបន្ន ​និងសមធម៌ ដល់ ស្រ្តី ​និងក្មេងស្រី ដែលស្ថិត​នៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm