សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

2024/11/29 03:25:53 pm        118

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានា​នៅ​តំបន់អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ” នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ សម្តេចបវរធិបតី បានលើកឡើងថា ការអភិវឌ្ឍនៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម ​ហើយយើងនឹងបន្តអភិវឌ្ឍតំបន់នេះបន្ថែមទៀត។

តំបន់អភិវឌ្ឍ​ន៍​បឹង​ជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​ជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និង​ជា​ឱកាស​ដ៏​វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

សន្តិភាព​ទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និង​ស្ថិរភាព​សង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកើតឡើងបានយ៉ាងឆាប់រហ័ស និង​ផុយស្រួយណាស់ តាមរយៈការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់​រាជ​រដ្ឋាភិបា​ល​ដែល​ឈាន​ទៅ​បង្កើត​ការតវ៉ាផ្សេងៗ។

ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និង​ជន​បោក​ប្រាស់​ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបាន​បញ្ជាក់​ថា​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយ​ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ អាចស្នើសុំ មករាជរាជរដ្ឋាភិបាល។ សម្តេច​បវរ​ធិបតី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ប្រើប្រាស់​មធ្យោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជ​រដ្ឋាភិបាល​តាម​ការ​អូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ហើយ​សូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នា​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការការពារទឹកដី និងមិនចូលរួមជា​មួយ​ក្រុម​ជ្រុល​និយម​គ្រប់​រូប​ភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយ​ជាពិសេស​សម្រាប់​ករណី​ផ្សារ​បឹងឈូក នៅខេត្តបាត់ដំបងដែលជួបបញ្ហាកន្លងមក និងរងគ្រោះដោយអគ្គិភ័យ ដោយ​សម្រេច​កាត់​ចេញ​ពីការវិនិយោគនៃវិស័យឯកជន ដោយ​យក​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល​វិញ ជាមួយនឹងការកសាងឡើងវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​សម្រេចផ្តល់សិទ្ធិក្នុងការគ្រប់គ្រង និងអាស្រ័យផលជូនអាជីវករផ្សារ លើតូបអាជីវកម្ម​ពេញ​មួយ​ជីវិត​។ ចំពោះភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះវិញ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏​បាន​សម្រេចអភិវឌ្ឍបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង, កសាង​ផ្លូវតភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំង​សម្រេច​ផ្តល់​ក្រប​ខ័ណ្ឌ​ដល់​លោក​គ្រូ និង​អ្នកគ្រូ ចំនួន ១១នាក់ផងដែរ៕ 

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានិត៖ការបើកចំហរទូលាយដល់និយោគិននឹងជួយឱ្យការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែទាក់ទាញ និងរីកចម្រើន
2024/12/12 09:09:02 pm        1
កម្មវិធី CAFE-2025 ជំរុញសក្តានុពលនិងគៀងគរវិនិយោគិន មកវិនិយោគក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្មកម្ពុជា
2024/12/12 09:00:58 pm        1
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ«សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា»
2024/12/12 08:04:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានិត៖ការបើកចំហរទូលាយដល់និយោគិននឹងជួយឱ្យការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែទាក់ទាញ និងរីកចម្រើន

2024/12/12 09:09:02 pm
​កម្មវិធី CAFE-2025 ជំរុញសក្តានុពលនិងគៀងគរវិនិយោគិន មកវិនិយោគក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្មកម្ពុជា
2024/12/12 09:00:58 pm
​ប្រេសិតពិសេសអាមេរិក ជួបនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ស្របពេលមានការជំរុញផ្នែកការទូតឲ្យមានបទឈប់បាញ់ហ្កាហ្សា
2024/12/12 08:27:16 pm
​ក្រុមដំបូងនៃពលរដ្ឋឥណ្ឌូនេស៊ី ជម្លៀសខ្លួនចេញពីប្រទេសស៊ីរី ធ្វើដំណើរមកដល់ប្រទេសកំណើតរបស់ខ្លួនវិញ
2024/12/12 08:21:01 pm
​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ«សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា»
2024/12/12 08:04:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/12/08 11:34:48 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/12/08 08:48:05 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/12/02 04:45:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/11 10:42:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/12 10:06:01 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am