លោកជំទាវបណ្ឌិត ជា សិរី ទទួលពានរង្វាន់អតីតនិស្សិតកិត្តិយសពីសាកលវិទ្យាល័យ Adelaide The University of Adelaide នៃប្រទេសអូស្ត្រាលី បញ្ជាក់ពីការទទួលស្គាល់សមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា

2024/11/29 03:53:40 pm        344

គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និង​សម្រេច​សមិទ្ធផល​លេច​ធ្លោ​ក្នុង​ការ​ប្រើប្រាស់​ចំណេះ​ជំនាញ​ពី​ការ​សិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញ​គំរូ​វីរភាព​ល្អ​សម្រាប់​បំផុស​គំនិត​វិជ្ជមាន​ដល់យុ​វជនជំនាន់ក្រោយ។

ក្នុងឱកាសទទួលពានរង្វាន់នេះ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូច​ជា​គណៈ​គ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបាន​ទទួល​ស្គាល់​សមិទ្ធ​ផលការងារ​របស់​លោក​ជំទាវ ព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ ដែលបានចូលរួម​ផ្តល់​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុង​អាជីព​វិជ្ជាជីវៈ​។ 

ក្នុងនាមជាទេសាភិបាលស្ត្រីដំបូងនៅធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បាន​សម្រេច​ស្នាដៃ​ការងារលេចធ្លោជាច្រើន ហើយតែង​បាន​ទទួ​ល​ការ​អញ្ជើញ​ធ្វើ​ជាវាគ្មិន​ចែក​រំលែក​ចំណេះ​ដឹង​និងបទពិសោធន៍លើឆាកអន្តរជាតិជាច្រើន។ បន្ថែមលើនេះ លោកជំទាវ​តែង​ខិត​ខំ​យ៉ាង​សកម្ម​ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រី ដើម្បីជំរុញការផ្លាស់​ប្តូរ​ជាវិជ្ជមាន​នៅ​ក្នុង​ប្រទេសកម្ពុជា និងជុំវិញពិភពលោក។

គួររំលេចថា លោកជំទាវទេសាភិបាល បានបញ្ចប់ការសិក្សា និងទទួលបា​ន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ទស្សន​វិជ្ជា​ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកល​វិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្តោត​លើការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ឥទ្ធិពល​នៃ​បរិយាបន្ន​ហិរញ្ញវត្ថុ និងសេរីភាវូបនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន។ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
2025/06/24 03:55:30 pm        1
អាជីវករផ្សាសមុទ្រទឹកសាបឃុំឆ្នុកទ្រូ សុំអាជ្ញាធរស្រុកខេត្ត អោយអាជីវករខាងក្រៅផ្សារ ចូលលក់ក្នុងផ្សារវិញផង ព្រោះអ្នកខាងក្នុងលក់មិនដាច់
2025/06/24 03:08:06 pm        1
ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការរាជធានី-ខេត្ត
2025/06/24 03:05:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិននិយាយថា វិធានការយោធាមិនអាចនាំមកនូវសន្តិភាពបានទេនៅតំបន់មជ្ឈិមបូព៌ា

2025/06/24 04:26:00 pm
​មន្ត្រី៖ អាល្លឺម៉ង់ប្រឆាំងនឹងការព្យួរកិច្ចព្រមព្រៀងរបស់ EU ជាមួយអ៊ីស្រាអែល
2025/06/24 04:23:46 pm
​លោកនាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងសិង្ហបុរី-ចិន កាន់តែមានសារៈសំខាន់ ក្នុងពេលមានភាពមិនច្បាស់លាស់សកល
2025/06/24 04:21:29 pm
​លោក Putin និយាយថា រុស្ស៊ីបង្កើនការផលិតមីស៊ីលបាលីស្ទិក Oreshnik
2025/06/24 04:19:20 pm
​លោក Trump ធ្វើឲ្យព្រឹត្តិការណ៍ World Cup ស្ថិតក្នុងហានិភ័យ ក្រោយអ៊ីរ៉ង់ធានាបានកៅអី
2025/06/24 04:09:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/23 03:31:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/24 09:03:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am