WHO ព្រមានអំពីការមាន «កង្វះខាតធ្ងន់ធ្ងរ» នៅភាគខាងជើងតំបន់ហ្កាហ្សា

2024/11/29 10:54:01 pm        41


អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) បានព្រមានអំពីការខ្វះខាតថ្នាំពេទ្យ អាហារ ទីជម្រក និងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ នៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើង ដោយទាមទារឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀត និងសម្របសម្រួលប្រតិបត្តិការមនុស្សធម៌។

WHO បានពិពណ៌នាអំពីស្ថានភាព «មហន្តរាយ» នៅលើដី។ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា នៅពេលដែលសង្រ្គាម ក្នុងតំបន់ហ្កាហ្សា បានផ្ទុះឡើងជាង ១ឆ្នាំមុន បន្ទាប់ពីមានការវាយប្រហារបង្ហូរឈាមរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសអ៊ីស្រាអែល ស្ទើរតែទាំងអស់នៃជនភៀសខ្លួន ដោយសារជម្លោះនេះ បានជ្រកកោននៅតាមអគារសាធារណៈ ឬជាមួយសមាជិកគ្រួសារ។

នៅឯទីស្នាក់ការកណ្តាលរបស់ WHO នាទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ឥឡូវនេះ មនុស្ស ៩០ភាគរយកំពុងរស់នៅក្នុងតង់»។ លោកបានបន្ថែមថា៖ «ការរស់នៅបែបនេះធ្វើឲ្យពួកគេងាយរងគ្រោះកើតជំងឺផ្លូវដង្ហើម និងជំងឺផ្សេងទៀត ខណៈពេលដែល អាកាសធាតុត្រជាក់ ភ្លៀង និងទឹកជំនន់ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ»។

ស្ថានភាពនេះ គឺធ្ងន់ធ្ងរជាពិសេស នៅភាគខាងជើងដែលត្រូវបានរារាំង ជាកន្លែងដែលការវាយតម្លៃគាំទ្រដោយអង្គការសហប្រជាជាតិក្នុងខែនេះ បានបង្ហាញថា គ្រោះទុរ្ភិក្សកាន់តែជិតកើតមានហើយ។ WHO និងដៃគូរបស់ខ្លួន ក្នុងសប្តាហ៍នេះ បានបំពេញបេសកកម្មរយៈពេល ៣ថ្ងៃទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ដោយបានទៅមើលទីតាំងសុខភាពជាច្រើនកន្លែង៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        6
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm