ព្រិល និងភ្លៀងរំខានការធ្វើដំណើរថ្ងៃឈប់សម្រាក ខណៈព្យុះបោកបក់កាត់ភាគឦសានអាមេរិក

2024/11/29 10:59:10 pm        120


ព្យុះព្រិលនៅភាគឦសានសហរដ្ឋអាមេរិក បានធ្វើឲ្យគំនរព្រិលមានកម្ពស់លើសពី ១៥សង់ទីម៉ែត្រ ក្នុងតំបន់មួយចំនួន កាលពីរសៀលថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) ខណៈដែលព្រិលកម្ពស់ជាច្រើនហ្វីត ត្រូវបានរំពឹងទុកថា នឹងមាននៅតាមបណ្តោយតំបន់ Great Lakes នាចុងសប្តាហ៍នេះ ដោយនាំឲ្យការធ្វើដំណើរក្នុងពិធីបុណ្យ Thanksgiving (សម្ដែងអំណរគុណ) មានគ្រោះថ្នាក់ សម្រាប់អ្នកបើកបរ។

ព្យុះនេះកំពុងធ្វើដំណើរទៅភាគខាងជើងពីភាគឦសាននៃរដ្ឋ Pennsylvania ជាកន្លែងដែលតំបន់មួយចំនួន នៅភាគខាងជើងរដ្ឋ Interstate 80 បានមានព្រិលកម្ពស់ដល់ទៅ ១០សង់ទីម៉ែត្រ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា។ ហើយបើយោងតាមសេវាអាកាសធាតុជាតិ បានឲ្យដឹងថា ព្រិលក៏កំពុងធ្លាក់ នៅភាគខាងជើងនៃរដ្ឋ New England ហើយកម្ពស់លើសពី ៣០សង់ទីម៉ែត្រ អាចមាននៅរដ្ឋ Maine និងភាគខាងជើងនៃរដ្ឋ New Hampshire។

គួរបញ្ជាក់ថា ការព្រមានអំពីព្យុះរដូវរងា បានចូលជាធរមាន រហូតដល់ម៉ោង ១ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រ (ទី២៩ ខែវិច្ឆិកា) នេះ សម្រាប់តំបន់មួយចំនួន នៅរដ្ឋ New York ក្នុងនោះរួមទាំងតំបន់ Fulton និង Schenectady ភាគខាងលិច និងសម្រាប់តំបន់ Bennington និងភាគខាងលិចតំបន់ Windham ក្នុងរដ្ឋ Vermont។

យោងតាមសមាគមយានយន្តអាមេរិក (AAA) បានឲ្យដឹងថា អ្នកបើកបរយានយន្តជិត ៧២លាននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងពិធីបុណ្យ Thanksgiving។ ព្យុះនៅថ្ងៃទី២៨ ខែវិច្ឆិកា អាចរំខានដល់ការជួបជុំថ្ងៃឈប់សម្រាកនេះ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        4
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm