ពលរដ្ឋជម្លៀសខ្លួនលីបង់នៅស៊ីរី ឆ្លងកាត់ព្រំដែនវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ នៅថ្ងៃទី ២នៃបទឈប់បាញ់

2024/11/30 12:10:37 am        100

ប្រជាពលរដ្ឋដែលបានរត់ភៀសខ្លួនចេញពីជម្លោះនៅប្រទេសលីបង់ទៅកាន់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានគេមើលឃើញរង់ចាំនៅច្រកព្រំដែន ស្ថិតក្នុងភូមិ Jdaydet Yabous ដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសលីបង់វិញ នៅថ្ងៃទី ២នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។

រថយន្តចតនៅជិតអគារចាកចេញនៅខាងស៊ីរីជាប់ព្រំដែនលីបង់ជាមួយពលរដ្ឋកាន់របស់របររបស់ពួកគេ ពេលដែលពួកគេវិលត្រឡប់ទៅកាន់ប្រទេសលីបង់វិញ ។

បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមានកាលពីព្រឹកថ្ងៃពុធ ក្រោមកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារាំង ដែលមានគោលដៅអនុញ្ញាតឲ្យពលរដ្ឋនៅភាគីប្រទេសទាំង ២ ចាប់ផ្តើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតាមតំបន់ព្រំដែន ក្រោយសង្រ្គាមអស់រយៈពេល ១៤ខែ ។

យោងតាមការអះអាងរបស់មូលនិធិពលរដ្ឋអង្គការសហប្រជាជាតិ(UNFPA) បានឲ្យដឹងថា មនុស្សប្រមាណ ៤៧៣.០០០នាក់ បានឆ្លងកាត់ព្រំដែនចេញពីលីបង់ ចូលទៅកាន់ប្រទេសស៊ីរី ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។

នៅក្នុងចំណោមច្រកឆ្លងកាត់ព្រំដែនចំនួន ៦ រវាងលីបង់ និងស៊ីរី មានតែច្រកព្រំដែន ២កន្លែងប៉ុណ្ណោះ នៅដំណើរការ ក្រោយការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានបង្ខំឲ្យច្រកព្រំដែនផ្សេងទៀត បិទចោល ។ ប្រទេសទាំង ២ មានព្រំដែនរួមគ្នាប្រវែង ៣៧៥គ.ម ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        306
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        305
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm